ដាក់ប្រាក់

(ដាក់ប្រាក់ចូលកាតទ្រូម៉ាន់នី)

 

អ្នកអាចដាក់ប្រាក់របស់អ្នកបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារទ្រូម៉ាន់នីជាង៥០០០កន្លែងទូទាំងខេត្តក្រុង។

 

របៀបដាក់ប្រាក់ទៅក្នុងគណនីទ្រូម៉ាន់នី:

1. យកកាតទ្រូម៉ាន់នីរបស់អ្នកទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីណាមួយដែលនៅជិតលោកអ្នក

2. ប្រាប់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ជារៀលឬដុល្លារ

3. អោយកាតរបស់អ្នកទៅភ្នាក់ងារទ្រូម៉ាន់នី

4. បញ្ចូលលេខកូដសម្ងាត់របស់អ្នកនៅលើម៉ាស៊ីនទ្រូម៉ាន់នី

5. ទទួលយកវិក្កយបត្រពីភ្នាក់ងារទ្រូម៉ាន់នីរួចពិនិត្យមើលអោយបានត្រឹមត្រូវ

6. អ្នកទទួលបានសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក បញ្ជាក់ពីប្រតិបត្តិការដាក់ប្រាក់

Care Centre: 089/070 999 639