របៀបបើកគណនីទ្រូម៉ាន់នីថ្មី!

 

ការបើកគណនីទ្រូម៉ាន់នីថ្មី មានភាពងាយស្រួលបំផុតអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារទ្រូម៉ាន់នី ណាមួយ ទូទាំងខេត្តក្រុង

គ្រប់អតិថិជនទ្រូម៉ាន់នី នឹងទទួលបានកាតទ្រូម៉ាន់នីមួយ ព្រមជាមួយលេខសម្គាល់គណនីទ្រូម៉ាន់នីចំនួន ៩ ខ្ទង់ ហើយអ្នកអាចចូលទៅកាន់គណនីរបស់អ្នកតាមរយៈលេខ កូដសម្ងាត់ ៤ ខ្ទង់។

សូមព្យាយាមចំនាំលេខកូដសម្ងាត់ ៤ ខ្ទង់ របស់អ្នក ដោយសារអ្នកត្រូវការវារាល់ពេលដែលអ្នកធ្វើប្រតិបត្តិការនីមួយៗ។

 

អ្នកត្រូវបង្ហាញកាតទ្រូម៉ាន់នីរបស់អ្នកនៅពេលអ្នកទៅដាក់ប្រាក់ ឬ ដកប្រាក់ នៅតាមភ្នាក់ងារទ្រូម៉ាន់នី ដែលមានជាង ៥០០០ កន្លែងទូទាំងប្រទេស។

 

 

 

ដើម្បីបើកគណនីទ្រូម៉ាន់នី អ្នកត្រូវមានឯកសារផ្ទាល់ខ្លួនណាមួយដូចខាងក្រោម ៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

- លិខិតឆ្លងដែន

- ប័ណ្ណបើកបរ(ប័ណ្ណបើកបរប៉ូលីសឬកងទ័ព)

- កាតមន្ត្រីរាជការ (កាតប៉ូលីសឬកងទ័ព)

- សៀវភៅគ្រួសារឬសៀវភៅការងារ

- ប័ណ្ណបោះឆ្នោតភ្ជាប់រូបថត

- កាតព្រះសង្ឃ

- លិខិតបញ្ជាក់អត្តសញ្ញាណពីអជ្ញាធរប្រចាំតំបន់មានបោះត្រាលើរូបថត

អ្នកអាចបើកគណនីទ្រូម៉ាន់នីដោយចំណាយត្រឹមតែ ១០០០០រៀល ឬ ២.៥ ដុល្លារ ប៉ុណ្ណោះ ។