១. ខចែងនៃសេវាកម្មទ្រូម៉ាន់នីវ៉ាឡេត

១.១ ខចែង និងលក្ខខណ្ឌនៃសេវាកម្មទ្រូម៉ាន់នីវ៉ាឡេត (TrueMoney Wallet) (អំណឹះតទៅហៅថា “ខចែង និងលក្ខខណ្ឌ នៃសេវាកម្ម”) គឺជាកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន ទ្រូ ម៉ាន់នី​ (ខេមបូឌា) ម.ក ដែលមានអាសយដ្ឋានស្ថិតនៅ អាគារ KeyStone No.១៤៦ ជាន់ទី១ ទី២ និង ទី៤​ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (អំណឹះតទៅតទៅហៅថា “យើង/ពួកយើង/ទ្រូម៉ាន់នី”) ជាភាគីម្ខាង ជាមួយនិង អតិថិជនទ្រូម៉ាន់នីវ៉ាឡេត (TrueMoney Wallet Customer) (អំណឹះតទៅហៅថា “អ្នក/អតិថិជន/អ្នកប្រើប្រាស់”) ជាភាគីម្ខាងទៀត។

១.២ ក្នុងន័យនេះ អតិថិជន អាចធ្វើប្រតិបត្តិការ​​ហិរញ្ញវត្ថុ ដោយប្រើលុយអេឡិចត្រូនិករបស់ទ្រូម៉ាន់នី (ហៅថា “លុយ”) កាតអេឡិចត្រូនិច ឬកាតនិម្មិតដែលភ្ជាប់ទៅនឹងទ្រូម៉ាន់នីវ៉ាឡេតរបស់អតិថិជនរួមមាន ការបញ្ចូលទឹកប្រាក់ ការទូទាត់ ការផ្ទេរ និងការដកប្រាក់ តាមរយៈកម្មវិធីទ្រូម៉ាន់នី (TrueMoney Wallet Application) (ហៅថា “កម្មវិធីទ្រូម៉ាន់នី”)។

១.៣ ក្នុងនាមជា អតិថិជន ដោយបានចូលប្រើប្រាស់កម្មវិធីទ្រូម៉ាន់នីអ្នកយល់ព្រមថាអ្នកបានអាន បានយល់ និងយល់ព្រម អំពីការចង់ភ្ជាប់កាតព្វកិច្ចដូចអនុលោមតាមខចែង និងលក្ខខណ្ឌនៃសេវាកម្មនេះ។​ ខចែងនិងលក្ខខណ្ឌ នៃសេវាកម្មនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃដែលទ្រូម៉ាន់នីបានយល់ព្រមបើកដំណើរការទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ ប្រសិនបើមាន ចម្ងល់ទាក់ទងនឹងសេវាកម្មអតិថិជនអាចទាក់ទងមកផ្នែកបម្រើសេវាកម្មអតិថិជន (TrueMoney Care Centre) តាមរយៈ លេខទូរស័ព្ទ 023 999 639 ឬបណ្តាញផ្សេងទៀតដែលបានបញ្ជាក់ដោយទ្រូម៉ាន់នី។

២. បទប្បញ្ញត្តិទូទៅ

២.១ ទ្រូម៉ាន់នី ប្រើប្រាស់បណ្តាញទូរគមនាគមន៍របស់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត (“Mobile Operator(s)”)។​ ដូចនេះ កម្មវិធីទ្រូម៉ាន់នី អនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកតាមរយៈឧបករណ៍ដែលអ្នកជ្រើស រើស។

២.២ នៅពេលអ្នកចូលប្រើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកជាលើកដំបូង អ្នកនឹងតម្រូវឱ្យយល់ព្រមលើខចែង និងលក្ខខណ្ឌទាំងនេះ (“ខចែង និងលក្ខខណ្ឌនៃសេវាកម្ម”)។ ដោយចុចពាក្យ “បន្ត” មានន័យថាអ្នកបានអាន បានយល់ដឹង ទទួលស្គាល់ ទទួលយក និងផ្តល់ស្វីការចំពោះខចែង និងលក្ខខណ្ឌទាំងនេះ។ ការប្រើប្រាស់សេវាកម្មរបស់ទ្រូម៉ាន់នី នឹងត្រូវចាត់ ទុកថាជាការទទួលយកខចែងនិងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ។ ទ្រូម៉ាន់នី អាចធ្វើវិសោធនកម្ម ឬបន្ថែមលើ ខចែង និងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ នៅពេលណាមួយដោយ ជូនដំណឹងដល់អតិថិជន។ លើសពីនេះ ការប្រើប្រាស់​សេវាកម្មបន្ទាប់ពីការធ្វើវិសោធនកម្ម ឬការបន្ថែម នឹងត្រូវចាត់ទុកថាជាការទទួលយកនូវវិសោធនកម្ម ឬការបន្ថែមនេះ រៀងរាល់ពេល។ លុះត្រាតែមានការជូនដំណឹង ឬបញ្ជាក់ផ្សេងពីនេះ លក្ខណៈថ្មីណាមួយដែលត្រូវបានកែប្រែបន្ថែម ឬកែលម្អលើសេវាកម្មត្រូវស្ថិតនៅក្រោម ខចែងនិងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ។

២.៣ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ លុបចោលសេវាកម្ម ឬ ផ្នែកណាមួយ នៃសេវាកម្ម មិនថាជាបណ្តោះអាសន្ន ឬ ជាអចិន្ត្រៃយ៍ គ្រប់ពេលបាន ដោយគ្រាន់តែធ្វើការជូនដំណឹងជាមុន។ ទោះជាយ៉ាងណាក៏ដោយ ការផ្អាក ឬការលុប ចោលនេះ នឹងមិនប៉ះពាល់ដល់បំណុលណាមួយដែលអ្នកជំពាក់ពួកយើង ហើយនឹងមិនប៉ះពាល់ដល់សិទ្ធិ ឬ ទំនួលខុស ត្រូវណាមួយរវាង ទ្រូម៉ាន់នី និង អ្នក ដែលកើតឡើង ឬបានកើតឡើងមុនកាលបរិច្ឆេទ នៃការផ្អាក ឬការលុបចោល នោះទេ។

៣. ការចាប់ផ្តើម ខចែងនិងលក្ខខណ្ឌ និង ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

អ្នកអាចចុះឈ្មោះប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត បានលុះត្រាតែ៖

(ក) អ្នកមានស្មាតហ្វូន/ឧបករណ៍ដែលអាចប្រើប្រាស់បាន និងបានដំឡើងកម្មវិធីទ្រូម៉ាន់នី។

(ខ) អ្នកមានលេខទូរស័ព្ទដៃដែលបានចុះឈ្មោះត្រឹមត្រូវ និងមានសុពលភាព នៅព្រះរាជាណាចក្រកម្ពុជា។ ឬ

(គ) អ្នកបំពេញតាមតម្រូវការនៃការកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់អតិថិជនរបស់ទ្រូម៉ាន់នី (KYC) និង/ឬ តម្រូវការផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

៤. សិទិ្ធអំណាចនៅពេលដំណើរការប្រតិបត្តិការ

អ្នកទទួលស្គាល់ និងយល់ព្រមថា តាមរយៈការប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី រួមជាមួយនឹងលេខទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក និងលេខកូដ (PIN) របស់អ្នកចំពោះប្រភេទប្រតិបត្តិការមួយចំនួន គឺផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ឲ្យទ្រូម៉ាន់នី ដើម្បី ដំណើរការប្រតិបត្តិការលើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ យើងអាចធ្វើសកម្មភាពតាមសិទិ្ធអំណាចនេះ ហើយទ្រូម៉ាន់នីនឹងមិនទទួល ខុសត្រូវឡើយ ប្រសិនបើអ្នកបានធ្វើសកម្មភាពក្លែងបន្លំ ឬ អ្នកបានខកខានដោយចេតនា ឬ ដោយធ្វេសប្រហែសក្នុងការរក្សា ព័ត៌មានសុវត្ថិភាព (PIN) ឬកាតរបស់អ្នកឱ្យមានសុវត្ថិភាព (លុះត្រាតែអ្នកបានប្រាប់យើងអំពីបញ្ហានេះ មុនពេលការទូទាត់ ត្រូវបានកាត់ចេញពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក)។ ឧទាហរណ៍៖ ទ្រូម៉ាន់នី នឹងមិនទទួល ខុស​ត្រូវចំពោះ ការស៊ើបអង្កេតករណី នេះទេ  ប្រសិនបើអ្នកបានផ្តល់លេខកាតរបស់អ្នក ដល់នរណាម្នាក់ ហើយពួកគេ បានធ្វើការទូទាត់ដោយ ប្រើកាតរបស់អ្នកដោយ មិនបានប្រាប់អ្នក ឬ ប្រសិនបើអ្នកបានចែករំលែកលេខកូដសម្ងាត់ របស់អ្នក។ សុវត្ថិភាពនៃប្រាក់របស់អ្នក គឺសំខាន់សម្រាប់ ពួកយើង។ យើងអាចការពារអ្នកពីការទូទាត់ពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ឬ ពីកាតរបស់អ្នក ប្រសិនបើយើងមានការព្រួយបារម្ភ ដោយមានហេតុផលអំពីសុវត្ថិភាព ឬ វាអាចត្រូវ បានគេប្រើប្រាស់ដោយក្លែងបន្លំ ឬ ដោយគ្មានការអនុញ្ញាតពីអ្នក។ យើងក៏ ប្រហែលជាត្រូវផ្អាកទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ឬកាតរបស់អ្នកផងដែរ ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់របស់យើង។  យើងនឹងជូន ដំណឹងដល់អ្នក តាមរយៈកម្មវិធី ម៉ាន់នី ឬតាមរយៈការហៅទូរស័ព្ទជាមុន ឬ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីយើង បិទការប្រើប្រាស់ (blocked) ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ឬកាតរបស់អ្នក។ យើងក៏នឹងប្រាប់ អ្នកឱ្យដឹងពីមូលហេតុដែល ទ្រូម៉ាន់នី វ៉ាឡេតរបស់អ្នក ឬកាតរបស់អ្នកត្រូវបានបិទការប្រើប្រាស់ (blocked)។

៥.  ការប្រាក់

ទ្រូម៉ាន់នី មិនផ្តល់ការប្រាក់សម្រាប់ប្រាក់តម្កល់នេះទេ។

៦. សេវាកម្មទូទាត់ប្រាក់របស់ទ្រូម៉ាន់នីរួមមាន

៦.១ ដាក់ប្រាក់ចូលទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចដាក់ប្រាក់ចូលទៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក តាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងការដាក់ប្រាក់តាមរយៈបណ្តាញ ឬ សាខាផ្សេងទៀតរបស់សមាជិកបាគង ដៃគូ Kiosk ដែលមានភាព ងាយស្រួលសម្រាប់អ្នក។

(ខ) នៅពេលប្រគល់សាច់ប្រាក់ទៅភ្នាក់ងារទ្រូម៉ាន់នី អ្នកត្រូវតែផ្ទៀងផ្ទាត់សមតុល្យទឹកប្រាក់របស់អ្នក មុនពេល ចាកចេញពីបញ្ជរភ្នាក់ងារដើម្បីប្រាកដថាចំនួនទឹកប្រាក់បានដាក់ចូលត្រឹមត្រូវ។

(គ) នៅពេលដែលភ្នាក់ងារទ្រូម៉ាន់នីបានរកឃើញ​ក្រដាសប្រាក់ក្លែងក្លាយរបស់អ្នក ក្នុងអំឡុងពេលប្រតិបត្តិការ និង ដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណក្លែងក្លាយ ទ្រូម៉ាន់នី រក្សាសិទ្ធិរបស់ខ្លួនក្នុងការរឹបអូស រូបិយប័ណ្ណក្លែងក្លាយដើម្បីរាយការណ៍បន្តទៅធនាគារជាតិនៃកម្ពុជា។ អ្នកយល់ព្រមគោរពតាមបទ ប្បញ្ញត្តិនេះ និងសងសំណង ទ្រូម៉ាន់នី ចំពោះការខាតបង់ និង/ឬ ទទួលខុសត្រូវណាមួយនៅពេល ក្រោយ។

៦.២ ដកប្រាក់ចេញពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចដកប្រាក់ពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកនៅភ្នាក់ងារទ្រូម៉ាន់នីណាមួយដែលនៅជិតអ្នក។ ភ្នាក់ងារទ្រូម៉ាន់នី នឹងស្នើឱ្យអ្នកបញ្ចូលកូដ (PIN) ៤ ខ្ទង់របស់អ្នក ដើម្បីអនុញ្ញាតធ្វើប្រតិបត្តិការរបស់អ្នក។ សម្រាប់ហេតុផល សុវត្ថិភាពរបស់អ្នក លេខកូដ (PIN) របស់អ្នកមិនត្រូវចែករំលែក ទៅកាន់ភ្នាក់ងារទ្រូម៉ាន់នី និង/ឬ សរសេរនៅ លើក្រដាស និង/ឬចែករំលែកជាមួយមនុស្សដ៏ទៃផ្សេងទៀតឡើយ។

(ខ) អ្នកអាចដកប្រាក់ពីទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកនៅតាមសាខា ឬ បញ្ជររបស់សមាជិកបាគងណាមួយ។ ការផ្តល់ សេវាកម្មរបស់បណ្តាញសមាជិកបាគង អាចនឹងត្រូវធ្វើបច្ចុប្បន្នភាពពីពេលមួយទៅពេលមួយ ឬក៏នៅពេលដែល សេវាកម្មទាំងនោះ អាចដំណើការបាននៅលើបណ្តាញបាគង។

៦.៣ ការផ្ទេរប្រាក់ពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចផ្ទេរប្រាក់ទៅកាន់ ទ្រូម៉ាន់នីវ៉ាឡេតមួយផ្សេងទៀតបានភ្លាមៗ និងគ្រប់ពេលវេលា ជាមួយនឹងបណ្តាញ តភ្ជាប់ទូទាំងប្រទេសកម្ពុជា។ ការផ្ទេរប្រាក់ គឺមានលក្ខណៈសាមញ្ញ ដោយគ្រាន់តែ បញ្ចូលលេខទូរស័ព្ទរបស់ អ្នកទទួល និងបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវធ្វើប្រតិបត្តិការ។ អ្នកទទួលត្រូវតែជាអ្នក ដែលបានចុះឈ្មោះប្រើ ប្រាស់ទ្រូម៉ាន់នីវ៉ាឡេតផងដែរ។

(ខ) អ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់លេខទូរស័ព្ទណាមួយ ដែលមិនមែនជាអ្នកប្រើប្រាស់ទ្រូម៉ាន់នី​វ៉ាឡេត ដោយ ប្រើលេខកូដ ប្រាំបី (៨) ខ្ទង់ ដែលនឹងចាំបាច់ក្នុងការដកប្រាក់នៅភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស។

(គ) អ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកដែលមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេត ដែលជា ធនាគារដៃគូ។

(ឃ) អ្នកត្រូវតែផ្ទៀងផ្ទាត់ថាព័ត៌មានអោយបានត្រឹមត្រូវមុននឹងធ្វើការបញ្ជាក់ដោយប្រើលេខកូដសម្ងាត់ (PIN) របស់ អ្នកដើម្បីអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ។ ក្នុងករណីមានកំហុស ឬការធ្វសប្រហែស អ្នកនឹងទទួលខុសត្រូវ ចំពោះ ការបាត់បង់ដែលអាចកើតឡើង។

(ង) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទ មកផ្នែកបម្រើសេវាអតិថិជនរបស់យើង ភ្លាមៗ ដើម្បីប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នីអាចជួយអ្នកក្នុងការស្តារការបាត់បង់របស់ អ្នកឡើងវិញ​ ប្រសិនបើអាចធ្វើទៅបាន។ សម្រាប់ករណីវិវាទមួយចំនួនដែលពាក់ព័ន្ធនឹងដៃគូ ឬ កម្រិតថ្លៃសេវា អ្នកអាចនឹង ត្រូវគិតថ្លៃសេវាប្រតិបត្តិការ អាស្រ័យលើទំហំចំនួនទឹកប្រាក់ និងដៃគូពាក់ព័ន្ធ។

៦.៤ បញ្ចូលលុយតាមទូរស័ព្ទពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) សេវាកម្មនេះមាននៅក្នុងកម្មវិធីទ្រូម៉ាន់នីរបស់អ្នក។ មុខងារ​នេះ​រួម​មាន​ការ​ទិញ​ជា​លេខកូដ PIN (លេខកូដ​ដើម្បី​បញ្ចូល​លុយ) ឬ Pinless (បញ្ចូល​លុយ​ទូរស័ព្ទភ្លាមៗ)

(ខ) អ្នកអាចទិញពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកជា (PIN និង Pinless) ដោយផ្តល់សិទ្ធិដោយប្រើលេខកូដសម្ងាត់ PIN របស់អ្នកដើម្បីទិញសេវាកម្មនេះ អ្នកយល់ព្រមគោរពតាមខចែងនិងលក្ខខណ្ឌទាំងនេះរវាងអ្នក និង ប្រតិបត្តិករ បណ្តាញដែលអាចប្រតិបត្តិការបាន។

៦.៥ ទូទាត់វិក្កយបត្រពីទ្រូម៉ាន់នីវ៉ាឡេរបស់អ្នក

(ក) អ្នកអាចប្រើ ទ្រូម៉ាន់នីវ៉ាឡេត ដើម្បីទូទាត់វិក្កយបត្ររបស់អ្នកជាមួយដៃគូវិក្កយបត្រដែលមាននៅក្នុងកម្មវិធី ទ្រូម៉ាន់នី។

(ខ) ដើម្បីធ្វើប្រតិបត្តិការទូទាត់វិក្កយបត្រ អ្នកនឹងតម្រូវឱ្យអនុញ្ញាតធ្វើប្រតិបត្តិការជាមួយលេខកូដសម្ងាត់ (PIN) របស់អ្នក ដើម្បីបញ្ជាក់នៅលើប្រព័ន្ធអនឡាញអំពីព័ត៌មានវិក្កយបត្រ ដូចជាលេខសម្គាល់អតិថិជន លេខកិច្ចព្រមព្រៀង​ ឈ្មោះអតិថិជន ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ និងលេខទូរស័ព្ទ។

(គ) អ្នកត្រូវតែផ្ទៀងផ្ទាត់ថាព័ត៌មាននេះត្រឹមត្រូវ មុនពេលបញ្ជាក់ដោយប្រើលេខកូដសម្ងាត់ (PIN) របស់អ្នក ដើម្បី អនុញ្ញាតធ្វើប្រតិបត្តិការ។ ក្នុងករណីមានការធ្វេសប្រហែស ឬកំហុសដែលធ្វើឡើងដោយអ្នក អ្នកនឹងទទួល ខុសត្រូវចំពោះការបាត់បង់ដែលអាចកើតមាន។

(ឃ) ដើម្បីជួយអ្នកស្តារការបាត់បង់ដែលអាចកើតមាន អ្នកអាចទូរស័ព្ទ មកផ្នែកបម្រើសេវាអតិថិជនរបស់យើងភ្លាមៗ ដើម្បីប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នីអាចជួយអ្នកក្នុងការស្តារការខាតបង់ របស់អ្នកឡើងវិញ ​ប្រសិន បើអាចធ្វើទៅបាន។ សម្រាប់ករណីវិវាទមួយចំនួនដែលពាក់ព័ន្ធនឹងដៃគូ ឬ កម្រិតថ្លៃសេវា អ្នកអាចត្រូវបាន គិតថ្លៃសេវាប្រតិបត្តិការអាស្រ័យលើចំនួន និងដៃគូពាក់ព័ន្ធ។

(ង) “ទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិ” ឬហៅផងដែរថា “សេវាឥណពន្ធដោយស្វ័យប្រវត្តិ” អាចត្រូវបានធ្វើឱ្យមាន ដំណើរការតាមសំណើសុំពីដៃគូ ដោយមានការយល់ព្រមពីអ្នក (ដូចជាការទូទាត់សងប្រាក់ប័ណ្ណឥណទាន)។ ដោយជ្រើសរើសជម្រើសនេះនៅលើកិច្ចព្រមព្រៀងរបស់ដៃគូ អ្នកក៏យល់ព្រមផងដែរផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី កាត់ ចំនួនទឹកប្រាក់ទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិជាទៀងទាត់ដើម្បីទូទាត់ វិក្កយបត្ររបស់អ្នក។ សូមទាក់ទង ដៃគូរបស់ពួកយើងប្រសិនបើអ្នកចង់ផ្លាស់ប្តូរសេវាកម្មទូទាត់ ដោយស្វ័យប្រវត្តិជាមួយទ្រូម៉ាន់នី។

៦.៦ ការទូទាត់ប្រាក់ដោយប្រើឃ្យូអរ (QR) ពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចប្រើមុខងារ QR នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត ដើម្បីស្កេន និងទូទាត់ប្រាក់នៅទីតាំងពាណិជ្ជករ និង/ឬ ទទួល យកការទូទាត់ប្រាក់ពីអ្នកដទៃ។ ពាណិជ្ជករអាចជាហាងដៃគូរបស់ទ្រូម៉ាន់នី ឬ ពាណិជ្ជកររបស់បាគង។

(ខ) ដើម្បីធ្វើប្រតិបត្តិការទូទាត់តាម QR អ្នកនឹងត្រូវស្កេន QRកូដ ដែលត្រូវគ្នា និងអនុញ្ញាតប្រតិបត្តិការ ជាមួយ លេខកូដសម្ងាត់ (PIN) របស់អ្នក។ អ្នក​ត្រូវ​ផ្ទៀងផ្ទាត់​ថា​ព័ត៌មាន គឺ​ត្រឹមត្រូវ​មុន​នឹង​បញ្ជាក់ ​ដោយ​ប្រើ​លេខកូដ (PIN) របស់​អ្នក​ដើម្បី​អនុញ្ញាត​ការ​ទូទាត់។ ក្នុងករណីមានការធ្វេសប្រហែស ឬកំហុសដែលប្រព្រឹត្តិឡើង ដោយអ្នក អ្នកនឹងទទួលខុសត្រូវចំពោះការបាត់បង់ដែលអាចកើតមាន។

(គ) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ភ្លាមៗប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នីអាចជួយអ្នកក្នុងការស្តារការខាតបង់ របស់អ្នកឡើងវិញ ប្រសិនបើ អាចធ្វើទៅបាន។

៦.៧ ការទូទាត់តាមប្រព័ន្ធអនឡាញពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចប្រើ ទ្រូម៉ាន់នីវ៉ាឡេត ដើម្បីទូទាត់ការទិញទំនិញតាមអនឡាញរបស់អ្នក។ ការទូទាត់អាចធ្វើឡើង តាមរយៈ កម្មវិធីទ្រូម៉ាន់នី ដោយគ្រាន់តែឱ្យអ្នកស្កេន QRកូដ នៅលើគេហទំព័រពាណិជ្ជករ ឬទូទាត់ តាមរយៈកម្មវិធីដោយ ចុចលើតំណភ្ជាប់ប៊ូតុងទូទាត់ប្រាក់។ សម្រាប់ប្រតិបត្តិការមួយចំនួន អ្នកនឹងត្រូវបានស្នើសុំឱ្យបញ្ចូលលេខកូដ សម្ងាត់ (PIN) របស់អ្នកដើម្បីអនុញ្ញាតប្រតិបត្តិការ។

(ខ) អ្នកត្រូវតែផ្ទៀងផ្ទាត់ថាព័ត៌មាន គឺត្រឹមត្រូវមុនពេលបញ្ជាក់អនុញ្ញាតប្រតិបត្តិការណាមួយ។ ក្នុងករណីមាន ការធ្វេសប្រហែស ឬកំហុសដែលប្រព្រឹត្តិឡើងដោយអ្នក អ្នកនឹងទទួលខុសត្រូវចំពោះការបាត់បង់ដែលអាច កើតមាន។

(គ) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ភ្លាមៗប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នី អាចជួយអ្នកក្នុងការស្តារការខាតបង់របស់អ្នកឡើងវិញ ប្រសិន បើអាចធ្វើទៅបាន។

៦.៨ កាតនិម្មិត ទ្រូម៉ាន់នី

(ក) កាតនិម្មិតដំណើរការដូចកាតធនាគារបស់អ្នក ហើយវាមានដំណើរការនៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកនៅលើ ទូរស័ព្ទរបស់អ្នក ជំនួសឱ្យកាបូបលុយផ្ទាល់ខ្លួនរបស់អ្នក។ វាធានាសុវត្ថិភាពដោយការបិទបាំងព័ត៌មាន ដែល ផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការទូទាត់តាមអនឡាញនិងក្នុងហាង។

(ខ) អ្នកអាចប្រើ ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកដើម្បីដាក់ពាក្យសុំកាតនិម្មិតទ្រូម៉ាន់នី។ មុនពេលដាក់ពាក្យសុំកាតនិម្មិត អ្នកត្រូវតែយល់ព្រមលើ ខចែង និងលក្ខខណ្ឌនៃកាតនិម្មិតទ្រូម៉ាន់នី ហើយយល់ដឹងអំពីថ្លៃសេវា ដែលអាចកើត ឡើងនៅពេលប្រើប្រាស់។ កាតត្រូវបានភ្ជាប់ទៅសមតុល្យ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ដូច្នេះនៅពេលអ្នកទូទាត់ ជាមួយវាចំនួនទឹកប្រាក់នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ។ កាតអាចត្រូវបានចេញក្រោមគម្រោងទូទាត់ដែលមាន ស្រាប់ ឬគម្រោងដៃគូទ្រូម៉ាន់នី។

(គ) ជាមួយនឹងកាតនិម្មិតរបស់អ្នកដែលបានចេញដោយ ទ្រូម៉ាន់នី អ្នកអាចធ្វើការទូទាត់ ឬ ទិញទំនិញនៅ ពាណិជ្ជករ អនឡាញណាមួយដែលបង្ហាញនិមិត្តសញ្ញា Mastercard ដូចជា Amazon, eBay ឬ AliExpress ជាដើម។ អ្នកអាចគ្រប់គ្រងលើកាតរបស់អ្នកថា តើត្រូវដាក់ឲ្យដំណើការ ​​ឬ បង្កកកាត (មិនអាចប្រើប្រាស់ជាបណ្ដោះអាសន្ន)។ អ្នកក៏អាចកំណត់ដែនកំណត់កម្រិតទំហំទឹកប្រាក់ទូទាត់ប្រចាំថ្ងៃរបស់អ្នក និងចំនួនអតិបរមា នៃការប្រើប្រាស់នៅក្នុង កម្មវិធី។ អ្នកអាចស្នើសុំផ្លាស់ប្តូរលេខកាតរបស់អ្នក ប្រសិនបើអ្នកគិត​​ថាព័ត៌មានកាតរបស់អ្នកត្រូវបានលេចធ្លាយ។

(ឃ) អ្នកត្រូវផ្ទៀងផ្ទាត់ព័ត៌មាននៅលើការទិញទំនិញអនឡាញរបស់អ្នក មុនពេលបញ្ជាក់ដើម្បីអនុញ្ញាតធ្វើការទូទាត់។ ក្នុងករណីមានការធ្វេសប្រហែស ឬកំហុសដែលប្រព្រឹត្តិឡើងដោយអ្នក អ្នកនឹងទទួលខុសត្រូវចំពោះការបាត់ បង់ដែលអាចកើតមាន។

(ង) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ភ្លាមៗប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នី អាចជួយអ្នកក្នុងការស្តារការខាតបង់របស់អ្នកឡើងវិញ ប្រសិន បើអាចធ្វើទៅបាន។

៧. ការកំណត់សេវាកម្ម ទ្រូម៉ាន់នី វ៉ាឡេត

៧.១ ទ្រូម៉ាន់នីវ៉ាឡេត និងការកំណត់ទំហំប្រតិបត្តិការ

ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការកំណត់ និងផ្លាស់ប្តូរការកំណត់ទំហំប្រតិបត្តិការ វ៉ាឡេត ចំនួនប្រតិបត្តិការ រួមទាំង លក្ខខណ្ឌពាក់ព័ន្ធដែលកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោដៅ នៃការផ្ទេរ និង បញ្ហាផ្សេងទៀតនៅពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន។ សារមួយនឹងលេចឡើងនៅលើកម្មវិធី ទ្រូម៉ាន់នី របស់អ្នកដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើវាត្រូវគ្នាជាមួយនឹងការកំណត់ខាងលើ។

៧.២ ការបំពានទៅលើ ការផ្តល់ជូនពិសេស និង/ឬ យុទ្ធនាការផ្សព្វផ្សាយ

ការបំពានទៅលើ ការផ្តល់ជូនពិសេស និង/ឬ យុទ្ធនាការផ្សព្វផ្សាយ សំដៅដល់អតិថិជនដែលមានអាកប្បកិរិយា ក្លែងបន្លំដោយការទាញយកផលប្រយោជន៍ ដើម្បីកេងចំណេញទៅលើការផ្តល់ជូនពិសេស ឬ យុទ្ធនាការផ្សព្វផ្សាយ របស់ទ្រូម៉ាន់នីតាមរយៈមធ្យោបាយខុសច្បាប់ផ្សេងៗ​ រួមទាំងសកម្មភាព ក្លែងបន្លំដែលបានរៀបចំជាទ្រង់ទ្រាយធំ ដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុមិនសមរម្យពីទ្រូម៉ាន់នី។ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្អាក ឬ បិទវ៉ាឡេតរបស់ អ្នក និង/ឬ ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នក ដើម្បីទាមទារនូវការខាតបង់ ផ្នែកហិរញ្ញវត្ថុ នៅពេលដែល ទ្រូម៉ាន់នី បានកំណត់អត្តសញ្ញាណនៃសកម្មភាពក្លែងបន្លំដែលធ្វើឡើងដោយអ្នក។

៧.៣ ការប្រើប្រាស់ ទ្រូម៉ាន់នីវ៉ាឡេត

(ក) អ្នកមិនត្រូវប្រើកម្មវិធីទ្រូម៉ាន់នី សម្រាប់គោលបំណងណាមួយក្រៅពីធ្វើប្រតិបត្តិការលើ ទ្រូម៉ាន់នីវ៉ាឡេតរបស់ អ្នកទេ អ្នកមានសិទ្ធិស្របច្បាប់ក្នុងប្រតិបត្តិការស្របតាម ខចែងនិងលក្ខខណ្ឌជាក់លាក់ដូចមានចែងក្នុងឯកសារ នេះ។

(ខ) អ្នកមិនត្រូវប្រើកម្មវិធី ទ្រូម៉ាន់នី សម្រាប់សកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់នោះទេ។

(គ) អ្នកមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬ បំផ្លាញពាក់ព័ន្ធនឹងកម្មវិធីទ្រូម៉ាន់នី ឬព្យាយាមដំឡើងកម្មវិធី និង/ឬ កម្មវិធី ពិសេសណាមួយ ដើម្បីបំបែកប្រព័ន្ធសុវត្ថិភាព ទ្រូម៉ាន់នី ឡើយ។ ឧទាហរណ៍៖ អ្នកមិនត្រូវ ចម្លង កែប្រែ ប៉ះពាល់ បញ្ច្រាសបច្ចេកទេស លួចចូល ឬ បញ្ចូលកូដបំផ្លាញចូលទៅក្នុងកម្មវិធី ទ្រូម៉ាន់នី ឬ ប្រព័ន្ធទ្រូម៉ាន់នីនោះទេ។

(ឃ) ប្រសិនបើអ្នកប្រើរូបថត ដើម្បីធ្វើបដិរូបកម្ម ទៅលើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដែលអាចចូលប្រើបាន ដោយប្រើ កម្មវិធីទ្រូម៉ាន់នី អ្នកធានាថារូបថតដែលអ្នកបានប្រើមិនមានខ្លឹមសារជាបទល្មើស ឬខុសច្បាប់ឡើយ។

(ង) អ្នកទទួលស្គាល់ថាអ្នកទទួលខុសត្រូវ និងត្រូវតែយកចិត្តទុកដាក់ដោយសមហេតុផល ដើម្បីធានាថាព័ត៌មាន ដែលអ្នកផ្តល់តាមរយៈកម្មវិធី ទ្រូម៉ាន់នី គឺ ពិត ពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។

(ច) អ្នកត្រូវតែរក្សាលេខសម្ងាត់ ៤ ខ្ទង់ របស់ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកជាសម្ងាត់ និងមានសុវត្ថិភាព។ ប្រសិនបើ អ្នកកាតដែលចេញដោយ ទ្រូម៉ាន់នី នោះ អ្នកក៏ត្រូវរក្សាកាត និងកូដសម្ងាត់ ៤ខ្ទង់ របស់អ្នកជាសម្ងាត់ និងមាន សុវត្ថិភាពផងដែរ។ អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ណា​មួយ​ដែល​ទទួល​រង​ដោយ​អ្នក​ដែលបណ្តាលមក ពី​អ្នកមិនអាច​ធ្វើ​ដូច្នេះបាន។

(ឆ) អ្នកត្រូវតែទាក់ទងក្រុមការងារផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង 023999639 ដើម្បីផ្អាកវ៉ាឡេតរបស់អ្នក ជាបណ្តោះអាសន្ន នៅពេលដែលទូរស័ព្ទ និង/ឬកាតរបស់អ្នកត្រូវបានបាត់ ឬ ត្រូវបានគេលួច ដើម្បីការពារ ការបាត់បង់ផ្នែកហិរញ្ញវត្ថុដែលមិននឹកស្មានដល់ចំពោះអ្នក។

(ជ) អ្នកមិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់ប្រើលេខទ្រូម៉ាន់នីវ៉ាឡេត ស្នាមម្រាមដៃ ឬ សម្គាល់មុខ និងលេខ កូដសម្ងាត់ ៤ ខ្ទង់របស់អ្នកឡើយ។

(ឈ) គ្រប់ពេល អ្នកមិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់ផ្សេងទៀតឃើញអ្នកបញ្ចូលលេខ វ៉ាឡេត របស់អ្នក និងលេខ កូដសម្ងាត់ ៤ ខ្ទង់ នោះទេ។

៨. ការថែទាំប្រព័ន្ធ

ទ្រូម៉ាន់នី អាចបន្ថែម ឬ បិទមុខងារណាមួយ ឬ ផ្អាកប្រតិបត្តិការកម្មវិធី ទ្រូម៉ាន់នី និង/ឬសេវាណាមួយរបស់វា គ្រប់ពេល៖

(ក) ប្រសិនបើនៅក្នុងទស្សនៈរបស់ ទ្រូម៉ាន់នី មានការគំរាមកំហែងណាមួយត្រូវបានបង្កឡើងចំពោះ ប្រព័ន្ធដែល ទាក់ទងនឹងកម្មវិធី ទ្រូម៉ាន់នី ឬផ្នែកនៃប្រព័ន្ធណាមួយនោះ។ ឬ

(ខ) ក្នុងគោលបំណងអនុវត្តការងារថែទាំ និងរដ្ឋបាលតាមកាលកំណត់។

(គ) កម្មវិធី ទ្រូម៉ាន់នី គឺជាកម្មវិធីដែលវិវឌ្ឍឥតឈប់ឈរដែលនឹងមានការចេញផ្សាយជាញឹកញាប់ ដើម្បីនាំមកនូវ លក្ខណៈពិសេស និងការកែលម្អថ្មីៗព្រមទាំងប្រព័ន្ធប្រតិបត្តិការដែលបានធ្វើបច្ចុប្បន្នភាព។ អ្នកត្រូវតែធ្វើការ តំឡើង និងប្រើតែកំណែចុងក្រោយបំផុតនៃកម្មវិធី ទ្រូម៉ាន់នី ដើម្បីបន្តធ្វើបច្ចុប្បន្នភាព។

(ឃ) ពីពេលមួយទៅពេលមួយ ទ្រូម៉ាន់នី អាចបង្ខំអ្នកប្រើប្រាស់របស់ខ្លួនឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធី ទ្រូម៉ាន់នី ទៅកំណែ ចុងក្រោយបំផុតសម្រាប់ហេតុផលសុវត្ថិភាព និងភាពសមស្រប។  អ្នកមិនអាចបន្ត ប្រើប្រាស់កម្មវិធី ទ្រូម៉ាន់នី កំណែហួសសម័យបានទេ លុះត្រាតែអ្នកធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយបំផុត។ លើសពីនេះ អ្នកក៏មិន អាចប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នីនៅពេលដែលកំណែប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទរបស់អ្នក លែងដំណើរការ ឬ យើងឈប់គាំទ្រកំណែប្រតិបត្តិការជាក់លាក់នោះ។

៩. ទំនាក់ទំនងរបស់អ្នកជាមួយធនាគារ

ប្រាក់តម្កល់នឹងត្រូវបានតម្កល់ដោយ ទ្រូម៉ាន់នី នៅក្នុងគណនីធនាគារមួយ។ ធនាគារនោះនឹងទទួលស្គាល់អ្នកជា អតិថិជនរបស់ធនាគារដោយការដាក់ប្រាក់តម្កល់នៅធនាគារដែលស្មើនឹងប្រាក់សមតុល្យនៃ ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនមានផលប្រយោជន៏ស្របច្បាប់ និងផលកម្រៃនៅក្នុង​ គណនីធនាគារនោះទេ ហើយមាន តែទ្រូម៉ាន់នី ទេដែលអាចចេញសេចក្កីណែនាំបញ្ជាទៅធនាគារទាក់ទងនឹងគណនីនោះ ដោយរួមបញ្ចូលទាំងការផ្ញើប្រាក់ ការដាក់ប្រាក់ ការដកប្រាក់ ព័ត៌មានអំពីសមតុល្យគណនី និង ព័ត៌មានផេ្សងៗទៀត និងប្រតិបត្តិការនៅលើគណនីធនាគារ នោះ។ ប្រសិនបើ ទ្រូម៉ាន់នី ក្ស័យធន (ត្រូវបិទ ទ្វារដោយសារអស់ដើមទុន)​ ធនាគារនឹងធានា​ ព្រមទាំងធើ្វការបង់ជូនអ្នកនូវ ប្រាក់សមតុល្យនៃទ្រូម៉ាន់នីរបស់អ្នក​ ដែលមិនបានសងគ្រប់គ្រាន់ក្នុងនីតិវិធីជម្រះបញ្ជីនោះ។

១០. ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់

ទ្រូម៉ាន់នី នឹងប្រមូលផ្តុំព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សេចក្តីណែនាំរបស់អ្នក និងព័ត៌មានលម្អិតស្តីពីប្រតិបត្តិការ នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត (ជាសរុបហៅថា “​ព័ត៌មាន”) ដើម្បីឲ្យទ្រូម៉ាន់នី ផ្តល់នូវសេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នីទៅកាន់អ្នក។ បើគ្មានព័ត៌មានទាំងនេះទេ ទ្រូម៉ាន់នី នឹងមិនអាចផ្តល់ជូនអ្នកនូវសេវាកម្មទូទាត់បែបនេះបានឡើយ។ ដោយបានប្រើប្រាស់នូវ សេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី អ្នកយល់ព្រមថាទ្រូម៉ាន់នី អាចប្រើ និង​បើចំហព័ត៌មាន របស់អ្នកទៅកាន់៖

(ក) អ្នកផ្តល់សេវាណាមួយដែល ទ្រូម៉ាន់នី បានទាក់ទងដើម្បីដើរតូនាទី ឬក៏ជួយសកម្មភាពរបស់ខ្លួន។

(ខ) ភ្នាក់ងាររបស់ ទ្រូម៉ាន់នី អ្នកជាប់កិច្ចសន្យា ទីប្រឹក្សា និងបុគ្គលដទៃទៀតរបស់ ទ្រូម៉ាន់នី ដែលត្រូវបានអនុញ្ញត ឬតម្រូវដោយច្បាប់ឲ្យ ទ្រូម៉ាន់នី បើកចំហព័ត៌មានទាំងនោះដល់ពួកគេ។

(គ) ក្រុមហ៊ុនមេ និង​បុត្រសម្ព័ន្ធទាំងឡាយរបស់ ទ្រូម៉ាន់នី ដែលយកទៅប្រើក្នុងប្រតិបត្តិការ និង​រដ្ឋបាលផៃ្ទក្នុង ឬក៏ អ្នកផ្តល់សេវាកម្មដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត។

(ឃ) ធនាគារ ដើម្បីជួយឲ្យធនាគាររក្សាទុកសាច់ប្រាក់របស់អ្នក និងធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ។

(ង) ក្រុមហ៊ុនមេ និងបុត្រសម្ព័ន្ធទាំងឡាយរបស់ធនាគារសម្រាប់គោលបំណងប្រតិបត្តិការ និង​រដ្ឋបាលផ្ទៃក្នុង ឬក៏ ទៅដល់អ្នកផ្តល់សេវាកម្មដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត។

អ្នកផ្តល់ការអនុញ្ញាតដល់មនុស្សទាំងនេះក្នុងការទទួលព័ត៌មានរបស់អ្នកបានដូចដែលបានអនុញ្ញាតខាងលើ។

ទ្រូម៉ាន់នី និងធនាគារអាចប្រើព័ត៌មានរបស់អ្នកផងដែរ ដើម្បីជាជំនួយក្នងការធើ្វផែនការ ការស្រាវជ្រាវ ការផ្សព្វ ផ្សាយ និងជំរុញផលិតផល និងសេវាកម្មរបស់ខ្លួន។

១១. ការប្រឆាំងនឹងការសម្អាតប្រាក់ និង​ការដាក់ទណ្ឌកម្ម

អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចពន្យារពេលរាំងខ្ទប់ ឬបដិសេធនូវដំណើការប្រតិបត្តិការណាមួយដោយមិនបងើ្កត ឲ្យមានជាការទទួលខុសត្រូវណាមួយប្រសិនបើ ទ្រូម៉ាន់នី មានការសង្ស័យថា៖

(ក) ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃ ណាមួយនោះ ឬ

(ខ) ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនៃអំពើមិនស្របច្បាប់ ឬក៏ ប្រតិបត្តិការនោះអនុវត្តឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់។

អ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅទ្រូម៉ាន់នី តាមការទាមទារដ៏សមហេតុសមផលរបស់ទ្រូម៉ាន់នី ដើម្បីគ្រប់គ្រង ហានិភ័យ ការសម្អាតប្រាក់ ឬ ហិរញ្ញប្បទានភេរវកម្ម​ ឬ ដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេស ដទៃណាមួយទៀត ហើយអ្នកយល់ព្រមថាទ្រូម៉ាន់នី នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ​ និង ទ្រូម៉ាន់ នីវ៉ាឡេត របស់លោកអ្នកដល់ធនាគារដែលសាច់ប្រាក់របស់អ្នកត្រូវបានដាក់តម្កល់ ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាល ឬ តុលាការកាលណាតម្រូវដោយច្បាប់ណាមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ នៅទីណាផេ្សងទៀត។

អ្នកបានប្រកាស និងទទួលស្គាល់ចំពោះ ទ្រូម៉ាន់នី ថាការយល់ព្រម និង/ឬ ការទូទាត់ប្រាក់ដោយទ្រូម៉ាន់នីតាម សេចក្តីណែនាំរបស់អ្នកនឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃទៀតណាមួយឡើយ ។

១២. ប្រព័ន្ធសុវត្ថិភាព

១២.១ លុបចោលការចូលប្រើរបស់អ្នក

ទ្រូម៉ាន់នី អាចនឹងលុបចោល ឬកម្រិតការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក ដោយពុំមានការជូនដំណឹងជាមុន និងដោយមិនទទួលខុសត្រូវអ្វីទាំងអស់ប្រសិនបើ៖

(ក) ទ្រូម៉ាន់នី សង្ស័យថាការប្រើប្រាស់ ទ្រូម៉ាន់នីវ៉ាឡេត ឬ ការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកអាចបង្កឲ្យ មានការខាតបង់ដល់អ្នក ឬ ដល់ទ្រូម៉ាន់នី

(ខ) ទ្រូម៉ាន់នី សង្ស័យអ្នកកំពុងធ្វើការកែងបន្លំ ឬទាក់ទងនឹងប្រតិបត្តិការមិនប្រក្រតីណាមួយ

(គ) ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកត្រូវបានបិទ

(ឃ) ការដំណើរការមិនល្អនៃឧបករណ៍ ឬ ប្រព័ន្ធរបស់ទ្រូម៉ាន់នី ឬក៏អ្វីផ្សេងទៀតដែលធើ្វឲ្យមិនអាចប្រើប្រាស់បាន

(ង)​ ទ្រូម៉ាន់នី ជឿជាក់ថាសុវត្ថិភាពនៃការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក ឬ ឧបករណ៍ និង ប្រព័ន្ធរបស់ ទ្រូម៉ាន់នី អាចនឹងត្រូវបានបាត់បង់សុវត្ថិភាព ឬ

(ច)​ ទ្រូម៉ាន់នី ត្រូវបានតម្រូវឲ្យធើ្វដូចនោះទៅតាមច្បាប់។

១២.២ សុវត្ថិភាពឧបករណ៍

ប្រព័ន្ធសុវត្ថិភាពត្រូវបានចាត់ទុកថាមានសារៈសំខាន់បំផុត ក្នុងការបំពេញកាតព្វកិច្ចតាមបទបញ្ញត្តិរបស់ពួកយើង ក៏ដូចជាការធានានូវការការពារពេញលេញដល់អតិថិជន ទ្រូម៉ាន់នី ទាំងអស់។ ដើម្បីការពារហានិភ័យ ប្រព័ន្ធសុវត្ថិភាព ដែលអាចកើតមាន និង/ឬការប៉ុនប៉ងក្នុងការស្ដារការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ពួកយើង ទ្រូម៉ាន់នី រក្សាសិទ្ធិរបស់ខ្លួន ក្នុងការស៊ើបអង្កេត ផ្អាក ទប់ស្កាត់ និង/ឬចាត់វិធានការផ្លូវច្បាប់ ក្នុងករណីដែលទ្រូម៉ាន់នី រកឃើញស្ថានភាព ដូចខាងក្រោម៖

(ក) អ្នកបានព្យាយាមចូលប្រើប្រព័ន្ធប្រតិបត្តិការរបស់ ទ្រូម៉ាន់នី តាមរយៈ ឧបករណ៍ Rooted Device ឬ Jail-Broken ឬ Clone ឬ កម្មវិធីដែលត្រូវបាន Clone។

(ខ) ឧបករណ៍របស់អ្នកត្រូវបានផលិតឡើងសម្រាប់ប្រទេសជាក់លាក់មួយដែលមានការកំណត់រចនាសម្ព័ន្ធ ឬ កំណត់ តាមបំណងដែលប្រព័ន្ធប្រតិបត្តិការពិសេសនេះមិនអនុលោមតាមស្តង់ដារអន្តរជាតិ (ផ្នែកប្រព័ន្ធសុវត្ថិភាព)។

(គ) អ្នកព្យាយាមទាញយកវិធានការប្រព័ន្ធសុវត្ថិភាព ឬ វិធានការការពារកម្មវិធីទ្រូម៉ាន់នី តាមរយៈសកម្មភាពក្លែងបន្លំ ណាមួយដូចដែលបានកំណត់ដោយ ទ្រូម៉ាន់នី។

១៣. ការទទួលខុសត្រូវ

អ្នកគឺទទួលខុសត្រូវគ្រប់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើង នៅពេលដែលអ្នកប្រើប្រាស់សេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី លើកលែងតែក្នុងករណីដែលមានការបោកបញ្ឆោត ឬការធ្វេសប្រហែសដោយ ទ្រូម៉ាន់នី និយោជិត ទ្រូម៉ាន់នី ភ្នាក់ងាររបស់ ទ្រូម៉ាន់នី ឬ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយ ទ្រូម៉ាន់នី។

១៤. ភាពប្រែប្រួល ឬ ភាពមិនប្រក្រតី សំណួរ និងការប្តឹងតវ៉ា

សូមទំនាក់ទំនងមកផ្នែកបំរើសេវាកម្មអតិថិជនរបស់ ទ្រូម៉ាន់នី (023 999 639) ប្រសិនបើអ្នកជឿជាក់ថា ភាពប្រែប្រួល ភាពមិនប្រក្រតីបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬ ប្រសិនបើលោកអ្នកមានសំណួរ ឬ ការប្តឹង តវ៉ាណាមួយនោះ។

ដើម្បីជួយ ទ្រូម៉ាន់នី ក្នុងការស៊ើបអង្កេតលោកអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖

(ក) ឈ្មោះ និងលេខ ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក

(ខ)​ ព័ត៌មានលម្អិតនៃប្រតិបត្តិការដែលពាក់ព័ន្ធនេះ​ និង

(គ)​ ចំនួនទឹកប្រាក់នៃប្រតិបត្តិការដែលសង្ស័យថាមានភាពមិនប្រក្រតី ឬក៏ប្រតិបតិការស្ថិតក្នុងការតវ៉ា។

ទ្រូម៉ាន់នីនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយអ្នក ប្រសិនបើលោកអ្នកមិនស្នើឲ្យ ទ្រូម៉ាន់នី ពិចារណាដោះស្រាយបញ្ហានោះនៅក្នុងរយៈពេល ៣០ ថ្ងៃ។

១៥. ថ្លៃសេវា

១៥.១ អតិថិជនយល់ព្រមបង់ថ្លៃសេវាតាមអត្រាដែលបានបញ្ជាក់ដោយទ្រូម៉ាន់នី ទាក់ទងនឹងការប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក។ ក្នុងន័យនេះ អតិថិជនអាចពិនិត្យមើលអត្រាថ្លៃសេវាដែលមានបញ្ជាក់នៅក្នុងឯកសារនេះ និង/ឬ នៅលើ គេហទំព័រទ្រូម៉ាន់នី ភ្នាក់ងារទ្រូម៉ាន់នី និង/ឬក្នុងកម្មវិធីទ្រូម៉ាន់នី មុនពេលបញ្ជាក់ប្រតិបត្តិការរបស់អ្នក។ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរថ្លៃសេវារបស់ខ្លួនពីពេលមួយទៅពេលមួយ តាមការជូនដំណឹងជាមុនដោយទ្រូម៉ាន់នី។ ថ្លៃសេវា ទាំងនេះអាចរាប់បញ្ចូលទាំង ពន្ធរដ្ឋាភិបាល និងការគិតថ្លៃផ្សេងទៀត (ប្រសិន បើតម្រូវដោយច្បាប់)។

តាមរយៈការទទួលយកខចែងនិងលក្ខខណ្ឌទាំងនេះសម្រាប់ការប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត អ្នកផ្តល់សិទ្ធិអំណាច មកអោយ ទ្រូម៉ាន់នី ក្នុងការដកថ្លៃសេវាដោយផ្ទាល់ពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។

១៥.២ វ៉ាឡេតអសកម្ម

(ក) បើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកគ្មានប្រតិបត្តិការឥណទាន និងឬប្រតិបត្តិការឥណពន្ធសម្រាប់រយៈពេល ដប់ពីរ (12) ខែ នឹងត្រូវបានចាត់ទុកថាជា វ៉ាឡេតអសកម្ម។

(ខ) ថ្លៃសេវាចំនួន មួយដុល្លាអាមេរិច ($1) ឬ សមមូលជារូបិយប័ណ្ណរៀល នឹងត្រូវគិតប្រាក់ពី ទ្រូម៉ាន់នី​វ៉ាឡេត របស់អ្នកជារៀងរាល់ខែ បន្ទាប់ពីទ្រូម៉ាន់នី​វ៉ាឡេតរបស់អ្នកបានក្លាយជា វ៉ាឡេតអសកម្ម។ ថ្លៃសេវាវ៉ាឡេតអសកម្ម បែបនេះនឹងត្រូវកាត់ពីទ្រូម៉ាន់នី​វ៉ាឡេតរបស់អ្នករហូតទាល់តែ វ៉ាឡេតរបស់អ្នក មានសកម្មភាពឡើងវិញ ឬ មិនមានទឹកប្រាក់សម្រាប់បង់ថ្លៃសេវា។ ពួកយើងនឹង ព្យាយាមជូនដំណឹង ដល់អ្នកតាមរយៈសារ SMS ទូរស័ព្ទ ឬការជូនដំណឹងក្នុងកម្មវិធី ទ្រូម៉ាន់នី មុនពេលដែលទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកក្លាយជាវ៉ាឡេតអសកម្ម។

(គ) នៅពេលដែលទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកអសកម្មក្នុងរយៈពេល ១០ ឆ្នាំ ទ្រូម៉ាន់នី អាច ឬដោយការស្នើសុំពី ធនាគារជាតិនៃកម្ពុជា ទ្រូម៉ាន់នី ធ្វើការផ្ទេរសមតុល្យដែលនៅសល់នៃទឹកប្រាក់របស់អ្នកទៅ នាយកដ្ឋានប្រព័ន្ធ ទូទាត់សងប្រាក់សម្រាប់ការគ្រប់គ្រងបន្ថែមទៀត។

១៦. ការផ្អាក ឬ ការបញ្ចប់

១៦.១ ដោយអ្នក

អ្នកអាចបញ្ចប់ការប្រើសេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី (ដែលរួមមានការបិទទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក) នៅពេលណា មួយក៏បានដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ ទ្រូម៉ាន់នី ឬ ធ្វើសំណើរបិទទ្រូម៉ាន់នីវ៉ាឡេត តាមរយៈកម្មវិធីទ្រូម៉ាន់នី ឬ ដោយការទាក់ទងមកផ្នែកបម្រើសេវាកម្ម អតិថិជនរបស់ ទ្រូម៉ាន់នី (023 999 639)។

១៦.២ ដោយទ្រូម៉ាន់នី

ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្អាក ឬ បញ្ចប់ការចូលប្រើសេវាកម្មទូទាត់ប្រាក់របស់ទ្រូម៉ាន់នីភ្លាមៗ សម្រាប់ព្រឹត្តិការណ៍ ដូចខាងក្រោម៖

(ក) អ្នកប្រើឯកសារក្លែងបន្លំ ឬបង្ហាញសេចក្តីថ្លែងការណ៍មិនពិតក្នុងការចុះឈ្មោះស្នើសុំ ទ្រូម៉ាន់នីវ៉ាឡេត រួមទាំង ផ្តល់ព័ត៌មានមិនពិត ឬផ្តល់ភស្តុតាងឯកសារមិនពិត ឬបង្ហាញឯកសារមិនពេញលេញ តាមការស្នើសុំរបស់ ទ្រូម៉ាន់នី រហូតដល់ ទ្រូម៉ាន់នី បានទទួលឯកសារត្រឹមត្រូវ និងពេញលេញ។

(ខ) ទ្រូម៉ាន់នី បានទទួលពាក្យស្នើសុំផ្លូវការ និង/ឬពាក្យបណ្តឹងពីក្រុមគ្រួសាររបស់អ្នក ឬ អ្នកទទួលមរតកស្របច្បាប់ ដែលជូនដំណឹងអំពីការស្លាប់របស់អ្នក។

(គ) អ្នកគឺជាបុគ្គលដែលរដ្ឋាភិបាល ឬអាជ្ញាធរដាក់បញ្ជតាមចាប់ ឬដីការរឹបអូស ឬត្រូវ បានចោទប្រកាន់ ឬសង្ស័យ ថាជាបុគ្គលប្រព្រឹត្តបទល្មើស។

(ឃ) ទ្រូម៉ាន់នីមានការសង្ស័យសមហេតុផលថាអ្នកបានប្រព្រឹត្តបទល្មើស ឬប៉ុនប៉ងប្រព្រឹត្តបទល្មើស ដូចដែលបាន កំណត់ដោយច្បាប់ ឬធ្វើសកម្មភាពណាមួយដែលអាចបង្កការខូចខាតដល់ទ្រូម៉ាន់នី ឬប្រព័ន្ធសុវត្ថិភាពរបស់វា។

(ង) ប្រសិនបើ មិនមានសមតុល្យទឹកប្រាក់នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកនិង​មិនមានប្រតិបត្តិការឥណទាន និង/ឬ ឥណពន្ធសម្រាប់រយៈពេលបី (3) ខែ។

ក្នុងករណីដែល ទ្រូម៉ាន់នី អនុវត្តសិទិ្ធរបស់ខ្លួនដែលមានក្នុងចំណុច ១៦.២នេះ ទ្រូម៉ាន់នីនឹងមិនកាតព្វកិច្ចជូនដំណឹង អ្នក ហើយទ្រូម៉ាន់នីក៏មិនទទួលខុសត្រូវ ឬ ក៏ទទួលសងចំពោះការខាតបង់ណាមួយ ដែលអ្នកអាចនឹងទទួលរង ដែលជាលទ្ធផលចេញមកពីការអនុវត្តនេះទេ។

១៧. ការជូនដំណឹង និង ការផ្លាស់ប្តូរទៅលើការយកថ្លៃសេវា  ខចែង និងខចែងនិងលក្ខខណ្ឌ

ទ្រូម៉ាន់នី អាចផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌទាំងនេះ និងការយកថ្លៃឈ្នួលសេវានៅពេលណាមួយក៏បាន។ ទ្រូម៉ាន់នី នឹងផ្តល់ជូនលោកអ្នកជាការជូនដំណឹងយ៉ាងហោចណាស់រយៈពេល ២១ ថ្ងៃ​ អំពីការផ្លាស់ប្តូរណាមួយមុនពេលដែលការ ផ្លាស់ប្តូរនោះចូលជាធរមាន។

(ក) ការជូនដំណឹងដែលបានដាក់បង្ហាញនៅលើវេបសាយរបស់ទ្រូម៉ាន់នី www.truemoney.com.kh ឬ ដោយការផ្សាយ ពាណិជ្ជកម្មនៅក្នុងការសែតប្រចាំថៃ្ង ឬ ការសែតជាតិ ឬ

(ខ) ការទាក់ទងទៅទូរស័ព្ទដៃរបស់លោកអ្នកតាមរយៈការជូនដំណឹងសារជាអក្សរ (SMS) ឬក៏ការជូនដំណឹងតាមរយៈ ប្រព័ន្ធអេឡិចត្រូនិកដែលបានបង្កើតឡើងនៅក្នុងប្រព័ន្ធកម្មវិធីទ្រូម៉ាន់នី។

ទ្រូម៉ាន់នី អាចប្រើផងដែរនូវវិធីសាស្រ្តដែលបានដាក់ចេញជាគោលៗខាងលើ ជាមធ្យោបាយមួយក្នុងការផ្តល់ជូនអ្នក នូវការជូនដំណឹង។

១៨. ការផ្លាស់ប្តូរព័ត៌មានលម្អិត

អ្នកត្រូវតែជូនដំណឹងមក ទ្រូម៉ាន់នី ភា្លមប្រសិនបើមានការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួន​របស់អ្នក ដែលអ្នកបានផ្តល់មកឲ្យ ទ្រូម៉ាន់នី ពីមុនមកដើម្បីយកមកប្រើក្នុងគោលបំណងនៃការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី។ ទ្រូម៉ាន់នី នឹងមិនទទួលខុសត្រូវ ឬ ទទួលសងចំពោះភាពមិនប្រក្រតី ឬ ការខាតបង់ណាមួយដែលទទួលរងដោយ អ្នកទាក់ទង ទៅនឹងការផ្លាស់ប្តូរនោះទេ កាលណា ទ្រូម៉ាន់នី មិន បានទទួលការជូនដំណឹងជាមុន។

១៩. ភាពរអាក់រអួលនៃសេវា

អ្នកយល់ព្រមថា ទ្រូម៉ាន់នី នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយអ្នកនៅពេលដែល សេវាដាច់ក្នុងរយៈពេលជាបណ្តោះអាសន្ន ឬក៏នៅពេលដែលប្រព័ន្ធ ឬឧបករណ៍ខកខានមិនបានដើរតួនាទីជាធម្មតា ឬក្នុង លក្ខណៈមួយដែលមិនបំពេញចិត្តអ្នក ដោយមិនគិតគូរ​ដលមូលហេតុនៃការបណ្តាលឲ្យកើតឡើងនោះទេ។

២០. រូបិយប័ណ្ណ

អ្នកត្រូវជ្រើរើសរូបិយប័ណ្ណមួយសម្រាប់ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកក្នុងអំឡុងពេលចុះឈ្មោះក្នុងចំណោម រូបិយប័ណ្ណ ណាមួយដែលយើងបានអនុញ្ញាតឲ្យដាក់នៅក្នុង ទ្រូម៉ាន់នីវ៉ាឡេត។

អ្នកយល់ព្រមប្រើប្រាស់អត្រាប្តូរប្រាក់មួយដែលត្រូវបានជ្រើសរើសឡើងដោយទ្រូម៉ាន់នី នៅពេលណាដែលអ្នកធើ្វ ប្រតិបត្តិការជារូបិយប័ណ្ណមួយផេ្សងពីរូបិយប័ណ្ណដែលលោកអ្នកបានជ្រើសរើស។

២១. សំណង

អ្នកយល់ព្រមសងទ្រូម៉ាន់នី ចំពោះការខាតបង់ណាមួយដែលទ្រូម៉ាន់នី បានទទួលរងដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលដោយសារអ្នក៖

(ក) មិនបានអនុវត្តតាមកាតព្វកិច្ចរបស់លោកអ្នកដែលស្ថិតក្រោម ខចែងនិងលក្ខខណ្ឌទាំងនេះ ឬ

(ខ) បានប្រព្រឹត្តដោយធេ្វសប្រហែស និងដោយការបោកប្រាស់ក្នុងការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ទ្រូម៉ាន់នី រួមមានផងដែរនូវការចូលប្រើ និងប្រតិបត្តិការនៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក។

អ្នកបានយល់ព្រមដោយស្ម័គ្រចិត្ដក្នុងការសន្មតនូវហានិភ័យនៃការបាត់បង់ទាំងអស់ដែលអ្នកមាន ឬអាចនឹងត្រូវទទួល ខុសត្រូវក្រោមខចែងនិងលក្ខខណ្ឌទាំងនេះ។

អ្នកផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី កាត់ ឬ បន្ថែមសមតុល្យទឹកប្រាក់ដែលមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេត ដែលមានស្រាប់របស់ អ្នកដោយមិនមានការជូនដំណឹងជាមុនសម្រាប់ហេតុផលខាងក្រោម៖

(ក) ចំនួនទឹកប្រាក់ណាមួយដែលជា ឬអាចក្លាយជាទឹកប្រាក់ជំពាក់ដោយក្រុមហ៊ុន និងផ្ទុយមកវិញ ចំនួនទឹកប្រាក់ ដែលអ្នកជំពាក់ក្រុមហ៊ុន ដោយអនុលោមតាមខចែងនិងលក្ខខណ្ឌនេះ

(ខ) រាល់ការផាកពិន័យ ការផាកពិន័យ ឬ ថ្លៃសេវាផ្សេងទៀតដែលកើតឡើងដោយក្រុមហ៊ុនជាលទ្ធផលនៃការក្លែង បន្លំ ឬ កំហុសរបស់អ្នក

(គ) ចំនួនទឹកប្រាក់ណាមួយដែលផ្ទេរចូលទៅ ទ្រូម៉ាន់នីវ៉ាឡេតដែលមានស្រាប់របស់អ្នក ដោយសារបញ្ហាប្រព័ន្ធ ឬកំហុសរបស់មនុស្ស។

២២. ការទំនាកទំនងតាមទូរស័ព្ទ

ទ្រូម៉ាន់នី តាមឆន្ទានុសិទ្ធិរបស់ខ្លួននឹងតាមដាន និង/ឬ កត់ត្រានូវការសាកសួរដែលបានធ្វើឡើងតាមទូរស័ព្ទ។ ការកត់ត្រានេះ គឺត្រូវបានធ្វើឡើងសម្រាប់គុណភាពសេវាកម្ម ការផ្ទៀងផ្ទាត់ សម្រាប់ការជំនុំជម្រះនាពេលអនាគត និង/ឬ ដំណើរ ការរដ្ឋបាលដែលតម្រូវអោយមាននាពេលអនាគត។

២៣. ការផេ្ទរសិទិ្ធ

ទ្រូម៉ាន់នី អាចផ្តល់ ឬ ផ្ទេរនូវសិទិ្ធ និង កាតព្វកិច្ចទាំងអស់ ឬ មួយផ្នែកណានោះដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង នេះទៅភាគីទីបីណាមួយដោយមិនចាំបាច់ប្រាប់អ្នក ឬ ដោយមិនចាំបាច់ទទួលបាននូវការព្រមព្រៀងពីអ្នក។ អ្នកយល់ព្រម ថានឹងធើ្វ ឬ អនុវត្តទៅលើឯកសារគ្រប់យ៉ាងដែល ទ្រូម៉ាន់នី ផ្តល់ជូនដើម្បីធើ្វឲ្យ ការផ្តល់ ឬ ការផេ្ទរសិទិ្ធខាងលើនេះ មាន សុពលភាពតាមរយៈខចែងនេះ។

២៤. ច្បាប់គ្រប់គ្រង

ខចែងនិងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា។