១.និយមន័យនៃពាក្យ

នៅក្នុងខចែងនិងលក្ខខណ្ឌទាំងនេះ៖

“ទ្រូម៉ាន់នី” “ពួកយើង” និង “យើង” “របស់យើង” មានន័យថា ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក ។

“ភ្នាក់ងារទ្រូម៉ាន់នី”  មានន័យថា អ្នកលក់រាយ ឬ ម្ចាស់ហាងលក់គ្រឿងទេស ឬ រូបវន្តបុគ្គលដែលត្រូវបានចាត់តាំងស្របច្បាប់ដោយទ្រូម៉ាន់នីទៅតាមកិច្ចសន្យាភ្នាក់ងារទ្រូម៉ាន់នី ដើម្បីបន្តបម្រើ ផលិតផលនិងសេវាកម្មរបស់ ទ្រូម៉ាន់នីទៅអតិថិជនរបស់ខ្លួន ឬ ដៃគូរអាជីវកម្ម។

“លេខកូដដកប្រាក់”  ឬ “SC Code”មានន័យថាលេខកូដសម្ងាត់ប្រាំបីខ្ទង់ ចេញពីប្រព័ន្ធទ្រូម៉ាន់នីទៅ អ្នកផ្ញើ និង ត្រូវបង្ហាញទៅកាន់ភ្នាក់ងារទ្រូម៉ាន់នី ដើម្បីធ្វើប្រតិបត្តិការដកប្រាក់ដោយភ្នាក់ងារទ្រូម៉ាន់នី​ ។

“អ្នកផ្ញើ” មានន័យថារូបវន្តបុគ្គលទាំងឡាយណាដែលប្រើប្រាស់ភ្នាក់ងារទ្រូម៉ាន់នីជាមធ្យោបាយផ្ទេរប្រាក់ទៅកាន់អ្នកទទួល ។ 

“អ្នកទទួល” មានន័យថារូបវន្តបុគ្គលទាំងឡាយណាដែលប្រើប្រាស់ភ្នាក់ងារទ្រូម៉ាន់នីជាមធ្យោបាយដកប្រាក់របស់អ្នកផ្ញើ

“លេខទូរស័ព្ទអ្នកទទួល” មានន័យថាលេខទូរស័ព្ទ និង ទូរស័ព្ទ ដែលអ្នកទទួលត្រូវបង្ហាញទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការឆែកលេខផ្ទៀងផ្ទាត់មុនពេលធ្វើប្រតិបត្តិការដកប្រាក់ ។

“អ្នក” មានន័យថា អ្នកផ្ញើ ឬ អ្នកទទួល ឬ អតិថិជនរបស់ដៃគូ ដែលប្រើប្រាស់បណ្តាញភ្នាក់ងារទ្រូម៉ាន់នី ។

“PTU” មានន័យថា បញ្ចូលទឹកប្រាក់ទូរស័ព្ទ ។

“EDC” ឬ “ម៉ាស៊ីនទ្រូម៉ាន់នី” មានន័យថា ម៉ាស៊ីនអេឡិចត្រូនិចសម្រាប់កត់ទិន្នន័យ ដែលត្រូវបានប្រើដោយភា្នក់ងារដើម្បីធ្វើប្រតិបត្តិការជូនអតិថិជន ។

Agent App´  ឬ “កម្មវិធីភា្នក់ងារទ្រូម៉ាន់នី”​ មានន័យថា កម្មវិធីទូរស័ព្ទដៃបង្កើតដោយទ្រូម៉ាន់នីជាមួយនឹងលក្ខណៈពិសេស និងមុខងារសម្រាប់ភ្នាក់ងារធ្វើប្រតិបត្តិការជូនអតិថិជន ។

“OTC” ឬ “ប្រតិបត្តិការសេវាកម្មទ្រូម៉ាន់នីតាមរយៈភ្នាក់ងារ” មានន័យថាគ្រប់ប្រតិបត្តិការដែលជាផលិតផលនិងសេវាកម្មផ្តល់ដោយទ្រូម៉ាន់នីតាមរយៈបណ្តាញភ្នាក់ងារទ្រូម៉ាន់នី ។

“កាបូបលុយអេឡិចត្រូនិច” មានន័យថាជាគណនីទ្រូម៉ាន់នីដែលជាកម្មវិធីទូរស័ព្ទដៃបង្កើតដោយទ្រូម៉ាន់នី ជាមួយនឹងលក្ខណៈពិសេស និង មុខងារសម្រាប់អតិថិជនក្នុងការទុកប្រាក់ ឬ ធ្វើប្រតិបត្តិការ ។

“លេខកូដសម្ងាត់” មានន័យថាជាលេខកូដសម្ងាត់ បួនខ្ទង់របស់អ្នកហើយត្រូវបានប្រើប្រាស់ដើម្បីអនុម័តនៅពេលធ្វើប្រតិបត្តិការ។

“ធនាគារជាតិនៃកម្ពុជា” មានន័យថាជាធនាគារជាតិនៃកម្ពុជា ដែលផ្តល់អាជ្ញាប័ណ្ណស្ថាប័នទូទាត់សងប្រាក់ ដែលអនុញ្ញាតអោយទ្រូម៉ាន់នីធ្វើប្រតិបត្តិការអាជីវកម្មទូទាត់សងប្រាក់នៅព្រះរាជាណាចក្រកម្ពុជា ។

“អ្នកផ្តល់សេវាផ្ទេរប្រាក់” មានន័យថាជាអ្នកផ្តល់សេវាផ្ទេរប្រាក់ស្របច្បាប់ដែលមានអាជ្ញាប័ណ្ណចេញដោយធនាគារកណ្តាលបរទេស (ប្រទេសសិង្ហបុរី ចក្រភពអង់គ្លេស ​-ល-) ដែលភ្ជាប់ប្រព័ន្ធជាមួយទ្រូម៉ាន់នី ដើម្បីផ្តល់សេវាផ្ទេរប្រាក់ពីបរទេសមកកាន់ប្រទេសកម្ពុជា ។

២. វិសាលភាពនៃប្រតិបត្តិការសេវាកម្មទ្រូម៉ាន់នីតាមរយៈភ្នាក់ងារ

ប្រតិបត្តិការសេវាកម្មទ្រូម៉ាន់នីតាមរយៈភ្នាក់ងារ សំដៅដល់ ផលិតផលនិងសេវាកម្មទាំងឡាយណា ដែលផ្តល់ដោយទ្រូម៉ាន់នី ទៅអតិថិជនក្នុងប្រទេសកម្ពុជា ហើយអតិថិជននឹងប្រើប្រាស់ភ្នាក់ងារទ្រូម៉ាន់នីដើម្បីធ្វើប្រតិបត្តិការណាមួយដូចខាងក្រោម៖

  • សេវាកម្មផ្ទេរប្រាក់ (ផ្ទេរប្រាក់ក្នុងស្រុក) ឬ
  • សេវាកម្មដកប្រាក់ដោយប្រើលេខកូដ (ដកប្រាក់ពីសេវាផ្ទេរប្រាក់ក្នុងស្រុក) ឬ
  • សេវាកម្មដកប្រាក់ (ដកប្រាក់ចេញពីគណនីទ្រូម៉ាន់នី)
  • សេវាកម្មដកប្រាក់ដោយប្រើលេខកូដ (ដកប្រាក់ពីសេវាផ្ទេរប្រាក់ក្រៅស្រុក) ឬ
  • សេវាកម្មដាក់ប្រាក់ (ចូលគណនីទ្រូម៉ាន់នី ឬ​ កាបូបអេឡិចត្រូនិច) ឬ
  • សេវាកម្មដាក់ប្រាក់ (សម្រាប់ដៃគូរអាជីវកម្ម) ឬ
  • សេវាកម្មបញ្ចូលទឹកប្រាក់ទូរស័ព្ទ (PTU) ឬ
  • សេវាកម្មបង់វិក្កយបត្រ ឬ
  • សេវាកម្មបើកប្រាក់រង្វាន់ ឬ
  • សេវាកម្មទិញសំបុត្រ ឬ
  • សេវាកម្មចុះឈ្មោះបង្កើតគណនីទ្រូម៉ាន់នី សម្រាប់អតិថិជនកម្រិត ១
  • សេវាកម្ម ឬ ផលិតផលផ្សេងទៀតដែលផ្តល់ដោយទ្រូម៉ាន់នីពីពេលមួយទៅពេលមួយ

៣. ខចែងនិងលក្ខខណ្ឌទាំងនេះត្រូវអនុវត្តយ៉ាងដូចម្តេច?

ខចែង និង លក្ខខណ្ឌទាំងនេះប្រើប្រាស់សម្រាប់គ្រប់គ្រងប្រតិបត្តិការនៃសេវាកម្មទ្រូម៉ាន់នីតាមរយៈបណ្តាញភ្នាក់ងារទ្រូម៉ាន់នី ។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកហើយអ្នកត្រូវអាននិងយល់ ខចែងនិងលក្ខខណ្ឌទាំងនេះអោយបានច្បាស់មុនពេល ដែលអ្នកយល់ព្រមប្រើប្រាស់ផលិតផល និង សេវាកម្មទ្រូម៉ាន់នី ។  សូមទាក់ទងមក ទ្រូម៉ាន់នី ​ប្រសិនបើ​ អ្នកមិនយល់ ឬក៏ មិនច្បាស់ពីចំណុចណាមួយនៃខចែងនិងលក្ខខណ្ឌទាំងនេះ ។ ផ្នែកបម្រើសេវាកម្មអតិថិជនរបស់ពួកយើង ដែលមានទូរស័ព្ទលេខ 023 999 639

៤. តើនៅពេលណាដែលលក្ខខណ្ឌទាំងនេះចាប់មានប្រសិទ្ធភាព?

នៅពេលដំបូងដែលអ្នកយល់ព្រមប្រើប្រាស់ ផលិតផលនិងសេវាកម្ម ជាមួយនឹងភ្នាក់ងារទ្រូម៉ាន់នីណាមួយ មានន័យថាអ្នកយល់ព្រមទទួលយកខចែងនិងលក្ខខណ្ឌទាំងនេះ​ សម្រាប់ប្រតិបត្តិការនៃសេវាកម្មទ្រូម៉ាន់នីតាមរយៈ ភ្នាក់ងារទ្រូម៉ាន់នី។

៥. សិទិ្ធអំណាច

អ្នកបានទទួលស្គាល់ និង​យល់ព្រមថាការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ ទ្រូម៉ាន់នី តាមរយៈភ្នាក់ងារ គឺបានផ្តល់នូវសិទិ្ធអំណាចគ្រប់គ្រាន់សម្រាប់យើងក្នុងការធ្វើប្រតិបត្តិការជូនអ្នក ។ ពួកយើងអាចធ្វើ ប្រតិបត្តិការ តាមសិទិ្ធអំណាចនិងការណែនាំរបស់អ្នក​ ដូចនេះ ពួកយើងមិនត្រូវបានទទួលខុសត្រូវសម្រាប់ការខាតបង់នានាដែលជាការណែនាំ ឬ ផ្តល់សិទិ្ធអំណាចដោយអ្នក ហើយពួកយើងនឹងមិនតម្រូវឲ្យធ្វើការសាកសួរបនែ្ថមឡើយ ។

៦. លម្អិតអំពីប្រតិបត្តិការសេវាកម្មទ្រូម៉ាន់នីតាមរយៈភ្នាក់ងារ

៦.១​ សេវាកម្មផ្ទេរប្រាក់ (ផ្ទេរប្រាក់ក្នុងស្រុក)

អ្នកអាចធ្វើការផ្ទេរប្រាក់ទៅអ្នកមានគណនីទ្រូម៉ាន់នី ឬ​ អតិថិជនដែលគ្មានគណនីទ្រូម៉ាន់នី ។

៦.១.១ ការផ្ទេរប្រាក់ទៅអ្នកមានគណនីទ្រូម៉ាន់នី

អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវលេខទូរស័ព្ទអ្នកផ្ញើ លេខទូរស័ព្ទអ្នកទទួល ឬ លេខគណនីអ្នកទទួល និង ចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ មុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការជូនអ្នក។

៦.១.២ ការផ្ទេរប្រាក់ទៅកាន់អតិថិជនដែលគ្មានគណនីទ្រូម៉ាន់នី

អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវលេខទូរស័ព្ទអ្នកផ្ញើ លេខទូរស័ព្ទអ្នកទទួល និង ចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ មុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការជូនអ្នក។

ដោយមានការណែនាំ និង ព័ត៌មានទាំងនេះ អ្នកផ្តល់សិទិ្ធអោយភ្នាក់ងារទ្រូម៉ាន់នីផ្ទេរប្រាក់ជំនួសអ្នកដោយប្រើប្រាស់ឧបករណ៏ទូទាត់របស់ទ្រូម៉ាន់នី (ម៉ាស៊ីនទ្រូម៉ាន់នី ឬ កម្មវិធីទូរស័ព្ទភ្នាក់ងារទ្រូម៉ាន់នី) ។

អ្នកត្រូវតែផ្ទៀងផ្ទាត់លុយមុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

អ្នកត្រូវចុះហត្ថលេខានៅលើបង្កាន់ដៃចេញពីម៉ាស៊ីន ដើម្បីគោរពតាមខចែង និង លក្ខខណ្ឌទាំងនេះ ហើយ អ្នកត្រូវផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកជាមួយនឹងបង្កាន់ដៃឬសារអេឡិចត្រូនិច មុនពេលចាកចេញពីបញ្ជរភ្នាក់ងារ។

៦.១.៣ សុពលភាពលេខកូដដកប្រាក់ និង ប្រតិបត្តិការផ្ទេរត្រឡប់ទៅវិញ

លេខកូដសម្ងាត់ប្រាំបីខ្ទង់របស់អ្នក គឺមានសុពលភាពសម្រាប់រយៈពេល ១​ ខែ ឬ ៣០ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានធ្វើប្រតិបត្តិការ ហើយបន្ទាប់ពីចប់រយៈពេល ៣០ ថ្ងៃ លេខកូដសម្ងាត់ប្រាំបីខ្ទង់របស់អ្នកនឹងត្រូវហួសសុពលភាព ។

ដើម្បីដំណើការលេខកូដសម្ងាត់ប្រាំបីខ្ទង់ឡើងវិញបន្ទាប់ពីហួសសុពលភាព អ្នកត្រូវធ្វើការទាក់ទងមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់ពួកយើងតាមរយៈលេខទូរស័ព្ទ 023 999 639 ដើម្បីស្នើសុំលេខកូដសម្ងាត់ថ្មី បន្ទាប់ពី ទ្រូម៉ាន់នីទទួលបានព័ត៌មានគ្រប់គ្រាន់និងបានធ្វើការផ្ទៀងផ្ទាត់សំណើររបស់អ្នក ។

សម្រាប់ប្រតិបត្តិការណាមួយដែលបានផ្ទេរចេញពីអតិថិជនដែលមានគណនីទ្រូម៉ាន់នី ទ្រូម៉ាន់នីនឹងផ្ទេរត្រឡប់ទៅម្ចាស់គណនីវិញ បន្ទាប់ពីលេខកូដសម្ងាត់ប្រាំបីខ្ទង់បានហួសសុពលភាព ។​ ទ្រូម៉ាន់នីរក្សាសិទិ្ធក្នុងការគិតថ្លៃសេវា ចំនួន​ US$ 1 (មួយដុល្លារអាមេរិក) នៅពេលដែលមានប្រតិបត្តិការផ្ទេរត្រឡប់ទៅវិញកើតឡើង។

សម្រាប់ប្រតិបត្តិការណាមួយដែលផ្ទេរចេញពីអតិថិជនដែលគ្មានគណនីទ្រូម៉ាន់នី សាច់ប្រាក់របស់អ្នកនឹងមិនត្រូវបានផ្ទេរត្រលប់ទៅវិញឡើយបន្ទាប់ពីលេខកូដប្រាំបីខ្ទង់ផុតសុពលភាព ប៉ុន្តែវានឹងត្រូវបានរក្សាទុកក្នុងប្រព័ន្ធទ្រូម៉ាន់នីដើម្បីប្រាកដថាមានសុវត្ថិភាពនិងរក្សាសាច់ប្រាក់បានល្អសម្រាប់អ្នក។ អ្នកយល់ព្រមថា ទ្រូម៉ាន់នីនឹងមិនតម្រូវអោយមានប្រតិបត្តិការផ្ទេរត្រឡប់ទៅវិញឡើយ ហើយទ្រូម៉ាន់នីត្រូវរក្សាលុយទាំងនេះជំនួសអ្នក រហូតដល់ដែលអ្នកមកទាមទារ ។

បន្ទាប់ពីរយៈពេល ២ ខែ ឬ ៦០ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានធ្វើប្រតិបត្តិការ អ្នកនៅតែជាម្ចាស់លុយ ហើយអ្នកនៅតែអាចទាមទារលុយរបស់អ្នកបាន ពីទ្រូម៉ាន់នី ដោយអ្នកត្រូវមកកាន់ការិយាល័យកណ្តាលរបស់ទ្រូម៉ាន់នីដើម្បីបំពេញព័ត៌មានចាំបាច់របស់អ្នកមួយចំនួន។

៦.១.៤ កម្រៃសេវាថ្លែគ្រប់គ្រងសាច់ប្រាក់បន្ទាប់ពីរយៈពេល ២ ខែ ឬ ៦០ ថ្ងៃ

ដើម្បីគ្រប់គ្រងសាច់ប្រាក់របស់អ្នកជាប្រចាំថ្ងៃ ទ្រូម៉ាន់នី នឹងត្រូវធ្វើការផ្ទៀងផ្ទាត់សមតុល្យនៃប្រតិបត្តិការរបស់អ្នក ត្រួតពិនិត្យជាទៀងទាត់ ហើយគ្រប់គ្រងលំហូរសាច់ប្រាក់ រវាងប្រព័ន្ធទ្រូម៉ាន់នី និង សមតុល្យទឹកប្រាក់ដែលមានក្នុងគណនីអាណត្តិជាមួយធនាគារដៃគូរ ។ ដោយមានការចំណាយរដ្ឋបាល និង ពលកម្ម សម្រាប់គ្រប់គ្រងសាច់ប្រាក់របស់អ្នក អ្នកយល់ព្រមថាទ្រូម៉ាន់នីអាចគិតកម្រៃសេវាថ្លែរក្សាទុកលុយប្រចាំខែពីអ្នក ចំនួន​ US$ 5 (ប្រាំដុល្លារអាមេរិក) ដើម្បីទូទាត់ថ្លៃចំណាយរដ្ឋបាល និង ពលកម្ម ដែលកើតមានក្នុងអំឡុងពេលគ្រប់គ្រងសាច់ប្រាក់របស់អ្នក ។ ទ្រូម៉ាន់នីរក្សាសិទិ្ធក្នុងការកែប្រែកម្រៃសេវាពីពេលមួយទៅពេលមួយ ហើយទ្រូម៉ាន់នីនឹងត្រូវជូនដំណឹងទៅអ្នករយៈពេល 21 ថ្ងៃជាមុន យោងតាមបទបញ្ញត្តិរបស់ធនាគារជាតិ នៅមុនពេលអនុវត្តការកែប្រែកម្រៃសេវា ។ ព័ត៌មានថ្លៃសេវាកម្មទ្រូម៉ាន់នីមាននៅតាមបញ្ជរឬហាងភ្នាក់ងារទ្រូម៉ាន់នី ឬ នៅពេលដែលអ្នកយល់ព្រមប្រើប្រាស់ប្រតិបត្តិការសេវាកម្មទ្រូម៉ាន់នីតាមរយៈភ្នាក់ងារណាមួយ ហើយនឹងមាននៅលើគេហទំព័រទ្រូម៉ាន់នី (www.truemoney.com.kh) ។

៦.២​ សេវាកម្មដកប្រាក់ដោយប្រើលេខកូដ (ដកប្រាក់ពីសេវាផ្ទេរប្រាក់ក្នុងស្រុក)

អ្នកអាចទៅរកភ្នាក់ងារទ្រូម៉ាន់នីណាមួយដែលនៅជិតអ្នក​ ដើម្បីធ្វើការដកប្រាក់ដោយលេខកូដដែលអ្នកផ្ញើ បានផ្ទេរមកអោយអ្នក ។ អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការដកប្រាក់ដោយលេខកូដជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ លេខកូដសម្ងាត់ប្រាំបីខ្ទង់ ចំនួនទឹកប្រាក់ដែលត្រូវដក លេខទូរស័ព្ទអ្នកទទួល។
 • អ្នកត្រូវយកមកជាមួយនូវទូរស័ព្ទនិងលេខទូរស័ព្ទ ដែលប្រើប្រាស់សម្រាប់ទទួលលុយ ។

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលចាកចេញពីបញ្ជរភ្នាក់ងារ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

យោងតាមខចែងនិងលក្ខខណ្ឌផ្សេងទៀតក្នុងឯកសារនេះ អ្នកក៏ទទួលស្គាល់ និងយល់ព្រមអនុវត្តតាមប្រការ ៦.១.៣ និង ៦.១.៤ តាមដែលអាចអនុវត្តបាន ។

អ្នកត្រូវចុះហត្ថលេខានៅលើបង្កាន់ដៃចេញពីម៉ាស៊ីន ដើម្បីគោរពតាមខចែង និង លក្ខខណ្ឌទាំងនេះ ហើយ អ្នកត្រូវផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកជាមួយនឹងបង្កាន់ដៃឬសារអេឡិចត្រូនិច មុនពេលចាកចេញពីបញ្ជរភ្នាក់ងារ។

៦.៣ សេវាកម្មដកប្រាក់ (ដកប្រាក់ចេញពីគណនីទ្រូម៉ាន់នី)

អ្នកអាចទៅរកភ្នាក់ងារទ្រូម៉ាន់នីណាមួយដែលនៅជិតអ្នក​ ដើម្បីធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នក ។

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការដកប្រាក់ជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ លេខគណនីទ្រូម៉ាន់នី ឬ លេខទូរស័ព្ទរបស់អ្នក ចំនួនទឹកប្រាក់ដែលត្រូវដក ទៅកាន់ភ្នាក់ងារដើម្បីធ្វើការផ្ទៀងផ្ទាត់
 • អ្នកនឹងត្រូវបានស្នើអោយផ្តល់សិទិ្ធក្នុងការធ្វើប្រតិបត្តិការជាមួយនឹងលេខកូដសម្ងាត់ ៤ ខ្ទង់ ដើម្បីដំណើរការប្រតិបត្តិការ ។​ លេខកូដសម្ងាត់ ៤ ខ្ទង់នេះ គឺជាព័ត៌មានសម្ងាត់ ហេតុនេះអ្នកមិនត្រូវចែករំលែកលេខកូដសម្ងាត់ ៤ ខ្ទង់ ជាមួយភ្នាក់ងារ និង អ្នកដ៏ទៃឡើយ ។

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលចាកចេញពីបញ្ជរភ្នាក់ងារ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកត្រូវចុះហត្ថលេខានៅលើបង្កាន់ដៃចេញពីម៉ាស៊ីន ដើម្បីគោរពតាមខចែង និង លក្ខខណ្ឌទាំងនេះ ហើយ អ្នកត្រូវផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកជាមួយនឹងបង្កាន់ដៃឬសារអេឡិចត្រូនិច មុនពេលចាកចេញពីបញ្ជរភ្នាក់ងារ។

៦.៤ សេវាកម្មដកប្រាក់ដោយប្រើលេខកូដ (ដកប្រាក់ពីសេវាផ្ទេរប្រាក់ក្រៅស្រុក)

នៅពេលដែលអ្នកទទួលបានលេខកូដរបស់សេវាផ្ទេរប្រាក់ក្រៅស្រុក ពី សាច់ញាតិ ឬ មិត្តភក្តិនៅបរទេស អ្នកអាចទៅរកភ្នាក់ងារទ្រូម៉ាន់នីណាមួយដែលនៅជិតអ្នក​ ដើម្បីធ្វើការដកប្រាក់ចេញពីលេខកូដរបស់សេវាផ្ទេរប្រាក់ក្រៅស្រុកបាន ។

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការដកប្រាក់ជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ឈ្មោះពេញ (នាមនិងត្រកូល) លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន លេខកូដរបស់សេវាផ្ទេរប្រាក់ក្រៅស្រុក ចំនួនទឹកប្រាក់ដែលត្រូវដក លេខទូរស័ព្ទអ្នកទទួល ទៅកាន់ភ្នាក់ងារទ្រូម៉ាន់នី
 • អ្នកត្រូវបង្ហាញសំណុំបែបបទទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការផ្ទៀងផ្ទាត់បន្ថែម ។

អ្នកត្រូវតែផ្ទៀងផ្ទាត់លុយនៅពេលទទួលលុយពីភ្នាក់ងារ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

៦.៥ សេវាកម្មដាក់ប្រាក់ (ចូលគណនីទ្រូម៉ាន់នី ឬ​ កាបូបអេឡិចត្រូនិច)

អ្នកអាចដាក់លុយចូលគណនីទ្រូម៉ាន់នី តាមរយៈភ្នាក់ងារទ្រូម៉ាន់នីដែលនៅជិតអ្នក ។

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការដាក់ប្រាក់ជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ លេខគណនីទ្រូម៉ាន់នី ឬ លេខទូរស័ព្ទរបស់អ្នក ចំនួនទឹកប្រាក់ដែលត្រូវដាក់ ទៅកាន់ភ្នាក់ងារដើម្បីធ្វើការផ្ទៀងផ្ទាត់
 • អ្នកនឹងត្រូវបានស្នើអោយផ្តល់សិទិ្ធក្នុងការធ្វើប្រតិបត្តិការជាមួយនឹងលេខកូដសម្ងាត់ ៤ ខ្ទង់ ដើម្បីដំណើរការប្រតិបត្តិការ ។​ លេខកូដសម្ងាត់ ៤ ខ្ទង់នេះ គឺជាព័ត៌មានសម្ងាត់ ហេតុនេះអ្នកមិនត្រូវចែករំលែកលេខកូដសម្ងាត់ ៤ ខ្ទង់ ជាមួយភ្នាក់ងារ និង អ្នកដ៏ទៃឡើយ ។

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវអោយក្រដាសប្រាក់ក្លែងក្លាយមកភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

៦.៦ សេវាកម្មដាក់ប្រាក់ (សម្រាប់ដៃគូរអាជីវកម្ម)

ទ្រូម៉ាន់នីមានដៃគូរជាច្រើនដែលជាធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុ ដែលនឹងប្រើប្រាស់បណ្តាញភា្នក់ងារទ្រូម៉ាន់នី ដើម្បីបម្រើសេវាកម្មដាក់ប្រាក់ជូនអតិថិជនរបស់ពួកគេ ។

អ្នក​ (អតិថិជនដៃគូរ) ត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការដាក់ប្រាក់ជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ លេខកូដសម្គាល់ដៃគូរ លេខសម្គាល់អតិថិជន ឬ លេខគណនី ចំនួនទឹកប្រាក់ដែលត្រូវដាក់ និង លេខទូរស័ព្ទ ។
 • អ្នកត្រូវបង្ហាញសំណុំបែបបទទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការផ្ទៀងផ្ទាត់បន្ថែម ។

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវអោយក្រដាសប្រាក់ក្លែងក្លាយមកភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

៦.៧ សេវាកម្មបញ្ចូលទឹកប្រាក់ទូរស័ព្ទ (PTU)

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការបញ្ចូលទឹកប្រាក់ទូរស័ព្ទជូនអ្នក៖

បញ្ចូលទឹកប្រាក់ទូរស័ព្ទដោយគ្មានលេខកូដ ៖  

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ចំនួនទឹកប្រាក់ដែលត្រូវបញ្ចូល និង លេខទូរស័ព្ទ
 • អ្នកត្រូវបង្ហាញសំណុំបែបបទទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការផ្ទៀងផ្ទាត់បន្ថែម ។

បញ្ចូលទឹកប្រាក់ទូរស័ព្ទដោយលេខកូដ

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ឈ្មោះក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត ចំនួនទឹកប្រាក់ដែលត្រូវបញ្ចូល
 • អ្នកត្រូវបង្ហាញសំណុំបែបបទទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការផ្ទៀងផ្ទាត់បន្ថែម ។

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវអោយក្រដាសប្រាក់ក្លែងក្លាយមកភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

៦.៨ សេវាកម្មបង់វិក្កយបត្រ

ទ្រូម៉ាន់នីមានដៃគូរជាច្រើនដែលជា ម្ចាស់វិក្កយបត្រ (ក្រុមហ៊ុនពាណិជ្ជកម្ម) ដែលនឹងប្រើប្រាស់បណ្តាញភ្នាក់ងារទ្រូម៉ាន់នី ដើម្បីធ្វើការទូទាត់វិក្កយបត្រ ជាមួយអតិថិជនរបស់ខ្លួន ដូចជា៖ បង់ប្រាក់កម្ចី បង់ថ្លៃខ្សែកាប ថ្លៃសិក្សា ថ្លៃទឹក អគ្គិសនី សំរាម អាហារ និង​ភេសជ្ជៈ គ្រឿងទេស -ល- ។

អ្នក​ (អតិថិជនដៃគូរ) ត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការដាក់ប្រាក់ជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ឈ្មោះម្ចាស់វិក្កយបត្រ ឬ​ លេខកូដសម្គាល់ម្ចាស់វិក្កយបត្រ លេខសម្គាល់អតិថិជន ឬ លេខកិច្ចព្រមព្រៀង ចំនួនទឹកប្រាក់ដែលត្រូវបង់ និង លេខទូរស័ព្ទ ។
 • អ្នកត្រូវបង្ហាញសំណុំបែបបទទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការផ្ទៀងផ្ទាត់បន្ថែម ។

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវអោយក្រដាសប្រាក់ក្លែងក្លាយមកភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

៦.៩ សេវាកម្មបើកប្រាក់រង្វាន់

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការបើកប្រាក់រង្វាន់ជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ឈ្មោះដែគូ ឬ​ លេខកូដសម្គាល់ប្រតិបត្តិការ និង លេខទូរស័ព្ទ ។
 • អ្នកត្រូវបង្ហាញសំណុំបែបបទទៅកាន់ភ្នាក់ងារសម្រាប់ធ្វើការផ្ទៀងផ្ទាត់បន្ថែម ។

អ្នកត្រូវតែផ្ទៀងផ្ទាត់លុយមុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

៦.១០ សេវាកម្មទិញសំបុត្រ

ទ្រូម៉ាន់នីផ្តល់សេវាកម្មទិញសំបុត្រដែលអតិថិជនអាចទិញសំបុត្រឡានក្រុង ឬ​ សំបុត្ររោងភាពយន្តពី បណ្តាញភ្នាក់ងារទ្រូម៉ាន់នី ។

អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌខាងក្រោមមុនពេលដែលភ្នាក់ងារអាចធ្វើប្រតិបត្តិការលក់សំបុត្រជូនអ្នក៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ប្រភេទសំបុត្រ ព័ត៌មានសំបុត្រ ចំនួនសំបុត្រ និង លេខទូរស័ព្ទ

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវអោយក្រដាសប្រាក់ក្លែងក្លាយមកភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

៦.១១ សេវាកម្មចុះឈ្មោះបង្កើតគណនីទ្រូម៉ាន់នី សម្រាប់អតិថិជនកម្រិត ១

អតិថិជនទ្រូម៉ាន់នីទាំងឡាយណាដែលចង់ចុះឈ្មោះបង្កើត គណនីទ្រូម៉ាន់នីថ្មី អាចចុះឈ្មោះដោយខ្លួនឯងបានតាមរយៈកម្មវិធីទូរស័ព្ទទ្រូម៉ាន់នី ឬ ចុះឈ្មោះតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ។

ដើម្បីចុះឈ្មោះបង្កើតគណនីទ្រូម៉ាន់នីតាមរយៈភ្នាក់ងារ អ្នកត្រូវបំពេញតាមលក្ខខណ្ឌខាងក្រោម៖

 • អ្នកត្រូវបំពេញសំណុំបែបបទដោយផ្តល់នូវ ឈ្មោះពេញ (នាមនិងគោត្តនាម)  និង លេខទូរស័ព្ទ ។
 • អ្នកត្រូវដាក់ប្រាក់ចូលគណនីទ្រូម៉ាន់នីរបស់អ្នក អប្បរមាចំនួន US$ 5​ (ប្រាំដុល្លារអាមេរិក ឬ ពីរម៉ឺនរៀល) 

អ្នកត្រូវតែផ្ទៀងផ្ទាត់សាច់ប្រាក់មុនពេលប្រគល់លុយរបស់អ្នកអោយទៅភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការ ។ ក្នុងករណីមានវិវាទកើតឡើងដោយសារតែក្រដាសប្រាក់ចាស់ ឬ រហែក លុយខ្វះឬលើស អ្នកយល់ព្រមដោះស្រាយបញ្ហានេះដោយផ្ទាល់ជាមួយភ្នាក់ងារ ។

អ្នកមិនត្រូវអោយក្រដាសប្រាក់ក្លែងក្លាយមកភ្នាក់ងារដើម្បីធ្វើប្រតិបត្តិការអោយអ្នកឡើយ ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការរឹបអូសក្រដាសប្រាក់ក្លែងក្លាយដើម្បីគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជា ។

៧. សេចក្កីណែនាំអំពីដំណើការ

គ្រប់ប្រតិបត្តិការទាំងអស់ដែលធើ្វដោយភ្នាក់ងារ និង ដំណើរការដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធទ្រូម៉ាន់នី ទោះដោយកម្មវិធីភ្នាក់ងារទ្រូម៉ាន់នី ឬ ម៉ាស៊ីនទ្រូម៉ាន់នី ។ ប្រតិបត្តិការណាមួយដែលដំណើរការមិនអាចលុបចោល ផ្លាស់ប្តូរបានទេ ឬ ផ្លាស់ប្តូរដោយអ្នក ។ អ្នកត្រូវផ្ទៀងផ្ទាត់សេចក្តីណែនាំនៃការទូទាត់មុនពេលស្នើអោយភ្នាក់ងារដំណើការប្រតិបត្តិការរបស់អ្នកដើម្បីជៀសវាងកំហុស ឬ ការភ័ន្តច្រលំ ។

តាមការស្នើសុំរបស់អ្នក អ្នកបានដឹងអំពីកំហុស ឬ ការភ័ន្តច្រលំ ឬ ភ្នាក់ងារបានរកឃើញភ្លាមៗមុនពេលធ្វើប្រតិបត្តិការជូនអ្នក ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នីរក្សាសិទិ្ធក្នុងការលុបចោលប្រតិបត្តិការរបស់អ្នក ប្រសិនបើប្រតិបត្តិការរបស់អ្នកមិនលើសពីរយៈពេល ១០ នាទី កំណត់ដោយប្រព័ន្ធទ្រូម៉ាន់នី ។ 

ផ្ទុយពីករណីដែលបានបញ្ជាក់ខាងលើ អ្នកនៅតែអាចលុបចោលប្រតិបត្តិការរបស់អ្នក ប៉ុន្តែអ្នកនឹងត្រូវបានគិតកម្រៃសេវាសម្រាប់ការប្រតិបត្តិការលុបចោលនេះ ។

អ្នកត្រូវផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកជាមួយនឹងបង្កាន់ដៃឬសារអេឡិចត្រូនិច មុនពេលចាកចេញពីបញ្ជរភ្នាក់ងារ។ អ្នកត្រូវរក្សាទុកបង្កាន់ដៃឬសារអេឡិចត្រូនិចសម្រាប់ជាភស្តុតាងរហូតដល់ប្រតិបត្តិការរបស់អ្នកត្រូវបានទទួលដកបានជោគជ័យ ឬ ប្រតិបត្តិជោគជ័យ ។

៨. កម្រៃនិងថ្លៃសេវាកម្ម

ទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នីនឹងគិតថ្លៃសេវាកម្មពីអ្នកនៅពេលដែលអ្នកប្រើប្រាស់ ផលិតផល និង​ សេវាកម្មរបស់ទ្រូម៉ាន់នី ឬ ប្រព័ន្ធទ្រូម៉ាន់នីដើម្បីដំណើរការប្រតិបត្តិការរបស់អ្នក ។

កម្រៃនិងថ្លៃសេវាកម្ម នឹងត្រូវកំណត់ដោយទ្រូម៉ាន់នីដែលមាននៅតាមបញ្ជរ ឬ ហាងភ្នាក់ងារទ្រូម៉ាន់នី ឬ បង្ហាញជាសាធារណៈនៅក្នុងគេហទំព័រទ្រូម៉ាន់នី (www.truemoney.com.kh) ។ ទ្រូម៉ាន់នីរក្សាសិទិ្ធក្នុងការផ្លាស់ប្តូរកម្រៃនិងថ្លៃសេវាកម្ម​ ពីពេលមួយទៅពេលមួយ ក្នុងគោលដៅប្រកួតប្រជែងក្នុងទីផ្សារ និង ធ្វើដូចច្នេះដើម្បីប្រាកដថាអាជីវកម្មមានស្ថេរភាព ។ កម្រៃនិងថ្លៃសេវាកម្មផ្សេងទៀត​ គឺមានការទាក់ទងផងដែរ ដូចមានចែងក្នុងប្រការ ៦.១.៣ និង ៦.១.៤ ខាងលើ ។ អ្នកយល់ព្រមបង់ថ្លៃសេវាកម្មទាំងនេះ ដែលមានសម្រាប់អ្នក ។

៩. ការប្រឆាំងនឹងការសម្អាតលុយ និង​ការដាក់ទណ្ឌកម្ម

លោកអ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចពន្យារពេលរាំងខ្ទប់ឬលុបចោលនូវដំណើការប្រតិបត្តិការណាមួយដោយមិនបងើ្កត ឲ្យមានជាការទទួលខុសត្រូវណាមួយឡើយប្រសិនបើ ទ្រូម៉ាន់នី មានការសង្ស័យថា៖

(ក) ប្រតិបត្តិការនោះ ល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃ ណាមួយនោះ ឬ

(ខ) ប្រតិបត្តិការនោះ អាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនៃអំពើមិនស្របច្បាប់ ឬក៏ប្រតិបតិ្តការនោះអនុវត្តឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់

អ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់មកអោយ ទ្រូម៉ាន់នី តាមការទាមទារដ៏សមហេតុសមផលរបស់ ទ្រូម៉ាន់នី ដើម្បី គ្រប់គ្រង ហានិភ័យ ហិរញ្ញប្បទានភេរវកម្ម​ ឬ ការសម្អាតប្រាក់ ឬ ដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុង ប្រទេសកម្ពុជា ឬប្រទេសដទៃណាមួយទៀត ហើយអ្នកយល់ព្រមថា ទ្រូម៉ាន់នី នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ​ និង គណនី ទ្រូម៉ាន់នី របស់លោកអ្នក ភ្នាក់ងារអនុវត្តច្បាប់ ឬ តុលាការដែលតម្រូវដោយច្បាប់ណាមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសដទៃផេ្សងទៀត។

លោកអ្នកបានប្រកាស និងទទួលស្គាល់ចំពោះ ទ្រូម៉ាន់នី ថា យល់ព្រមទទួល ឬ និង ការទូទាត់ប្រាក់ពី ទ្រូម៉ាន់នី តាមសេចក្តីណែនាំរបស់លោកអ្នក នឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេស កម្ពុជា ឬ ប្រទេសដទៃទៀតណាមួយឡើយ។

១០. សុវត្ថិភាព

១០.១ ការផ្អាក ឬ និង ការលុបចោលប្រតិបត្តិការដោយទ្រូម៉ាន់នី

ការផ្អាក ឬ និង ការលុបចោលប្រតិបត្តិការធ្វើឡើងនៅពេល

(ក)  ទ្រូម៉ាន់នីសង្ស័យថា​ អ្នកកំពុងប្រព្រឹត្តិសកម្មភាពឆបោក ឬ ចូលរួមសកម្មភាព ក្នុងឥរិយាបថមិនត្រឹមត្រូវណាមួយ

(ខ) ប្រព័ន្ធទ្រូម៉ាន់នី ឬ ឧបករណ៏មិនដំណើរការ ឬក៏អ្វីផ្សេងទៀតដែលធើ្វឲ្យមិនអាចប្រើប្រាស់បាន

(គ) ទ្រូម៉ាន់នី ត្រូវបានតម្រូវឲ្យធើ្វដូចនោះទៅតាមច្បាប់ ។

១០.២ លេខកូដសម្ងាត់ដកប្រាក់

ដើម្បីគោលដៅសុវត្ថិភាព លេខកូដសម្ងាត់ដកប្រាក់គឺបង្កើតដោយប្រព័ន្ធស័្វយប្រវត្តិនិង​ ខុសៗគ្នាចេញពីប្រព័ន្ធទ្រូម៉ាន់នីដោយគ្មាននរណាម្នាក់ដឹងឡើយ មុនពេលប្រគល់ជាលេខកូដទៅអ្នក អ្នកត្រូវរក្សាទុកលេខកូដសម្ងាត់នេះអោយមានសុវត្ថិភាព និង សម្ងាត់បំផុត ។ អ្នកនឹងត្រូវទទួលខុសត្រូវចំពោះការខាតបង់កើតឡើងដោយសារអ្នក ដែលជាលទ្ធផលពីការដែលអ្នកមិនគោរពតាម ឬ ការធ្វេសប្រហែសរបស់អ្នកដែលអោយមានអ្នកដឹងពីលេខកូដសម្ងាត់របស់អ្នក ។

១១. ការទទួលខុសត្រូវ

អ្នក គឺជាអ្នកទទួលខុសត្រូវ នូវគ្រប់ប្រតិបត្តិការទាំងអស់ដែលអ្នកបានប្រើប្រាស់ផលិតផលនិងសេវាកម្មទ្រូម៉ាន់នី លើកលែងតែមានករណី ឆបោក ឬ ធ្វេសប្រហែសដោយទ្រូម៉ាន់នី បុគ្គលិកទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី ឬ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តដែលសហការជាមួយទ្រូម៉ាន់នី ។

១២. ភាពខុសគ្នា ឬ ភាពមិនប្រក្រតី សំណួរ និងការប្តឹងតវ៉ា

សូមទំនាក់ទំនងមកផ្នែកបំរើសេវាកម្មអតិថិជនរបស់ ទ្រូម៉ាន់នី (023 999 639) ប្រសិនបើអ្នកជឿជាក់ថា មានភាពខុសគ្នា ភាពមិនប្រក្រតីបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬ ប្រសិនបើលោកអ្នកមានសំណួរ ឬ ការប្តឹងតវ៉ាណាមួយនោះ។

ដើម្បីជួយ ទ្រូម៉ាន់នី ក្នុងការស៊ើបអង្កេតលោកអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖

(ក)  ឈ្មោះរបស់លោកអ្នក

(ខ)  ព័ត៌មានលម្អិតពាក់ព័ន្ធនឹងសំណួរ និង

(គ) ចំនួនទឹកប្រាក់នៃការសង្ស័យដែលមានភាពមិនប្រក្រតី ឬ ប្រតិបត្តិការដែលមានវិវាទ

១៣. ការជូនដំណឹងនិង ការផ្លាស់ប្តូរទៅលើការកម្រៃថ្លៃសេវាកម្ម និង ខចែងនិងលក្ខខណ្ឌ

ទ្រូម៉ាន់នី មានសិទិ្ធក្នុងការផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌទាំងនេះ និង កម្រៃថ្លៃសេវាកម្ម នៅពេលណាមួយក៏បាន យោងតាមតម្រូវការអាជីវកម្ម​​​​ ។ ទ្រូម៉ាន់នីនឹងធ្វើការជូនដំណឹងទៅអ្នកតាមរយៈ ៖

(ក) ដាក់បង្ហាញនៅលើគេហទំព័របស់ ទ្រូម៉ាន់នី (www.truemoney.com.kh) ឬ ដោយការផ្សាយពាណិជ្ជកម្មនៅក្នុងបណ្តាញសារព័ត៌មាន ឬ បណ្តាញសាធារណៈណាមួយផ្សេងទៀត ឬ

(ខ) នៅតាមបញ្ជរឬហាងភ្នាក់ងារទ្រូម៉ាន់នី

ទ្រូម៉ាន់នី អាចប្រើផងដែរនូវវិធីសាស្រ្តដែលបានដាក់ចេញជាគោលៗខាងលើ ជាមធ្យោបាយមួយក្នុងការជូនដំណឹងទៅអ្នក ។

១៤. ភាពរអាក់រអួលនៃសេវាកម្ម

អ្នកយល់ព្រមថា ទ្រូម៉ាន់នី នឹងមិនទទួលខុសត្រូវចំពោះសំណងការខូចខាតណាមួយដែលលើសពីការគ្រប់គ្រងដោយពួកយើង ដែលជាលទ្ធផលនៃការ ដាច់សេវាបណ្តោះអាសន្ន ឬក៏នៅពេលដែលប្រព័ន្ធ ឬឧបករណ៍ខកខានមិនបាន ដំណើរការ ឬ បំពេញកាតព្វកិច្ចជាធម្មតាដោយមិនគិតពីមូលហេតុដែលបានកើតឡើង។

១៥. ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់

នៅពេលអ្នកធ្វើប្រតិបត្តិការជាមួយពួកយើង ទ្រូម៉ាន់នីត្រូវប្រមូលយក និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ។ ទ្រូម៉ាន់នីនឹងពន្យល់អ្នកពីពេលវេលា របៀបដែលពួកយើងប្រមូលយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចខាងក្រោម៖

១៥.១ ទ្រូម៉ាន់នីត្រូវប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖

(ក) ដើម្បីជួយអ្នកក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការជាមួយភ្នាក់ងារទ្រូម៉ាន់នី

(ខ) ដើម្បីធ្វើប្រតិបត្តិការកិច្ចការរដ្ឋបាលផ្សេងៗទៀត ដែលតម្រូវដោយទ្រូម៉ាន់នី ឬ ភ្នាក់ងារទ្រូម៉ាន់នី

(គ) ដើម្បីជូយដល់ការស៊ើបអង្កេត ឬ បទឧក្រិដ្ឋហិរញ្ញវត្ថុ (ឬ ការសង្ស័យការឆបោក ឬបទល្មើស) និង   

(ឃ) តម្រូវដោយច្បាប់ បទបញ្ញត្តិ ពាក់ព័ន្ធនានា ក្នុងប្រទេសកម្ពុជា និង បទបញ្ញត្តិអន្តរជាតិ 

១៥.២ យោងតាមកាតព្វកិច្ចទូទៅនៃការរក្សាការសម្ងាត់អតិថិជនរបស់ពួកយើង ទ្រូម៉ាន់នីត្រូវបើកចំហរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់៖

(ក) ក្រុមហ៊ុនមេរបស់ទ្រូម៉ាន់នី

(ខ) អ្នកផ្តល់សេវាផ្ទេរប្រាក់ដែលទ្រូម៉ាន់នីសហការជាមួយដើម្បីបង្កើតមុខងារនិងសកម្មភាពផ្សេងៗ

(គ) ភ្នាក់ងារអនុវត្តច្បាប់របស់រដ្ឋាភិបាល អង្គភាពអនុវត្តច្បាប់ និង តុលាការ ក្នុងប្រទេសកម្ពុជា

(ឃ) ភាគីណាមួយដែលទ្រូម៉ាន់នីផ្តល់សិទិ្ធ ឬ តម្រូវដោយច្បាប់អោយបើកចំហរព័ត៌មានទាំងនោះ

(ង) ស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត (ដូចជាអន្តរការីធនាគារ)

១៦.​ ការចាត់ចែងសិទិ្ធ

ទ្រូម៉ាន់នី អាចមិនប្រាប់អ្នក ឬ មិនត្រូវការការយល់ព្រមពីអ្នក ទ្រូម៉ាន់នីអាចចាត់តាំង ឬ ផ្ទេរសិទិ្ធទាំងអស់ ឬ ផ្នែកណាមួយនៃសិទិ្ធនិងកាតព្វកិច្ច ស្ថិតក្រោមទំនាក់ទំនង ឬ​ កិច្ចព្រមព្រៀង ទៅអោយភាគីទីបីបាន ។ អ្នកយល់ព្រមធ្វើ ឬ ផ្តល់សិទិ្ធទៅលើឯកសារណាមួយ ដូចដែល ទ្រូម៉ាន់នី បានណែនាំដោយផ្ទាល់ដើម្បីអោយប្រសិទ្ធភាពចាត់ចែងសិទិ្ធ ឬ ផ្ទេរសិទិ្ធ ដោយយោងតាមប្រការនេះ ។

១៧.​ ច្បាប់គ្រប់គ្រង

ខចែង និង លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ភាពមិនប្រក្រតីណាមួយ ឬ វិវាទណាមួយលើកឡើងពី ខចែងនិងលក្ខខណ្ឌនេះ គ្រប់ភាគីត្រូវយល់ព្រមដោះស្រាយដោយភាពស្រុះស្រួល ។​ ក្នុងករណីមិនសះជា ភាពមិនប្រក្រតី ឬ វិវាទ នោះត្រូវដោះស្រាយតាមរដ្ឋបាល ដោយ មជ្ឈមណ្ឌល មជ្ឈត្តិការពាណិជ្ជកម្មនៃកម្ពុជា (“NCAC”) យោងតាមវិន័យមជ្ឈត្តិការនៃ មជ្ឈមណ្ឌល មជ្ឈត្តិការពាណិជ្ជកម្មនៃកម្ពុជា

១៨.​ ភាសា

ខចែង និង លក្ខខណ្ឌទាំងនេះ គឺធ្វើឡើងជា ភាសាខ្មែរ និង​ ភាសាអង់គ្លេស ។ ក្នុងករណីមានវិវាទរវាង ភាសាខ្មែរ និង​ ភាសាអង់គ្លេស កើតឡើង ភាសារខ្មែរត្រូវបានចាត់ទុកជាគោល ។

១៩. បទបញ្ញត្តិផ្សេង

១៩.១  ខចែង និង លក្ខខណ្ឌទាំងនេះ នឹងត្រូវមានប្រសិទិ្ធភាពនៅថ្ងៃទី​០១ ខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីចូលជាធរមាន ខចែង និង លក្ខខណ្ឌទាំងនេះនឹងត្រូវអនុវត្តនៅថ្ងៃទី​២២ ខែកក្កដា ឆ្នាំ ២០២០ ។

១៩.២ គ្រប់ខចែង និង លក្ខខណ្ឌពីមុនផ្សេងៗទៀតនៃ អតិថិជនគ្មានគណនីទ្រូម៉ាន់នី ត្រូវបានជំនួសដោយខចែង និង លក្ខខណ្ឌទាំងនេះ ទៅតាមកាលបរិច្ឆេទមានប្រសិទិ្ធភាពដូចបានកំណត់ខាងលើ ។