ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​យុទ្ធនាការ “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ (Run with Sai)” តាមរយៈការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ទូរទស្សន៍​​​មួយ​ដែល​ធ្វើឡើង​ដោយផ្អែក​លើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​នា​ពេលថ្មីៗ​នេះរបស់​លោក អ៊ួន បឋម ហៅ សាយ ដើម្បី​​រៃអង្គាស​ប្រាក់​សម្រាប់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប។

 

កម្មវិធីនេះ​ដែលចាក់​ផ្សាយនៅកញ្ចក់​ទូរទស្សន៍ MyTV ដែលមានការចូលរួមសម្តែង​ពីលោក សាយ ចាក់ផ្សាយ​នៅ​ម៉ោង ៥កន្លះ​ល្ងាច​រៀង​រាល់ថ្ងៃ​ចន្ទ ថ្ងៃពុធ និង​ថ្ងៃ​សុក្រ រយៈពេល ២​ខែ ដោយ​ចាប់ផ្តើម​នៅថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃទី៣១ ខែ​មេសា ឆ្នាំ​២០២១។ កម្មវិធី​នេះ​មានរយៈពេល ១៥​នាទី។

 

ថ្មីៗនេះ លោក សាយ បានរត់​ជុំវិញប្រទេស​កម្ពុជា ដើម្បីរៃអង្គាស​ប្រាក់​សម្រាប់​សប្បុរសធម៌។ តារា​ចម្រៀង​​រូប​នេះ ​រៃអង្គាស​ប្រាក់​បាន​រាប់សែនដុល្លារ​តាមរយៈការ​រត់​រយៈចម្ងាយផ្លូវ ២.៤០៨​គីឡូ​ម៉ែត្រ​នៅ​ទូទាំង ២១​ខេត្ត​ក្រុង​ក្នុង​រយៈពេល ៩៧ថ្ងៃ។

 

ថ្លែង​អំពី​ថា​តើ​ហេតុអ្វីបានជា​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​ឧត្ថម្ភ​ដល់​កម្មវិធី​ទូរទស្សន៍ “រត់​ដើម្បី​សប្បុរស​ធម៌​ជា​មួយ​សាយ” នេះ លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ យើង​មានការ​គោរព​យ៉ាង​ខ្លាំង​ចំពោះលោក សាយ និង​អ្វី​ដែល​គាត់​សម្រេច​បាន។ យើង​ដែលជាក្រុមហ៊ុន ទ្រូម៉ាន់នី គាំទ្រ​ដល់​គំនិតផ្តួចផ្តល់​ទំនួលខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ជាច្រើន និង​បុព្វហេតុ​ដែលមានប្រយោជន៍​នានា។ យើង​មានក្តីរីករាយ​​​គាំទ្រ​លោក សាយ ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់គាត់​ក្នុងការ​រៃ​អង្គាស​ប្រាក់ និងការ​​បង្កើន​ការ​យល់ដឹង


ទូរទស្សន៍ MyTV នឹង​ចាក់ផ្សាយកម្មវិធីនេះចំនួន ២៧ភាគ​ដែល​មួយភាគៗ​មាន​រយៈពេល ១៥​នាទី ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​រត់​ដើម្បី​សប្បុរស​ធម៌​ជា​មួយ​សាយ។ កម្មវិធី​នេះ​​នឹងចាក់​ផ្សាយ​​ទាំង​នៅ​​លើ​ទូរទស្សន៍ MyTV និង​ទំព័រ​ Facebook របស់​លោក សាយ ផ្ទាល់។

ក្នុង​អំឡុង​ពេល​ចាក់​ផ្សាយ​កម្មវិធីនេះ លោក​ សាយ ត្រូវបានរំពឹង​ថានឹង​ផ្តល់​ព័ត៌មា​លម្អិត​អំពី​ការ​រត់​រយៈ​ចម្ងាយ​ឆ្ងាយ​របស់គាត់​ដែលចំណាយ​ពេល ៩៧ថ្ងៃ​នេះ និងបញ្ហា​ប្រឈម​មួយចំនួន​ដែល​គាត់​បាន​ជួប​​ប្រទះ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់​ភ្នាក់ងារ ដែលកំពុងបម្រើសេវា​ជូន​អតិថិជនចំនួន ៤០ លាន នាក់​​នៅក្នុង​ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយផ្គត់ផ្គង់នូវសេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

 

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕