ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ល្បី​ឈ្មោះ​មួយក្នុងប្រទេស​កម្ពុជា កំពុង​បញ្ជាក់ជា​ថ្មី​​អំពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការ​ឧបត្ថម្ភដល់​កិច្ចប្រជុំ​ក្នុងស្រុកដែលជា​ផ្នែក​មួយ​នៃ​ពិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក.

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ជាក្រុមហ៊ុន​មួយ​ត្រូវបានគេស្គាល់ថា​បាន​​ផ្តល់សេវា​ផ្ទេរ​​ប្រាក់​​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ធំបំផុត​របស់​ខ្លួន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជាកំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​កម្ពុជានៅក្នុង​​​ពិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក។ ពិធី​នេះ​ដំណើរការ​ចាប់​ពីថ្ងៃទី​៧ ដល់​ទី​១១ ខែ​ធ្នូ។

ក្រុមហ៊ុន​ក៏​មាន​​សេវា​ផងដែរ​សម្រាប់​ការ​​​គាំទ្រ​​​ដល់​ការ​ទូទាត់​ឌីជីថល​តាមរយៈ​ការ​ផ្តល់ជូន​ “ការ​ផ្ទេរ​ប្រាក់​ដោយ​ឥត​គិត​ថ្លៃ​ទៅ​កាន់​មនុស្សគ្រប់គ្នា” ពី​កម្មវិធី​ទូរស័ព្ទ​ TrueMoney Wallet   ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​បានដាក់​ដំណើរការ​​​សេវា​​អ្នក​លក់តាម​បណ្តាញទំនាក់ទំនង​សង្គម​ក្នុងស្រុក ដោយបាន​បង្កើត​សិក្ខាសាលា​ជាច្រើន​ដែល​មានការចូលរួម​ពី​សហគ្រិន​អនឡាញ​រាប់រយ​នាក់។ សិក្ខាសាលា​ទាំង​នេះ​បាន​បង្រៀន​សហគ្រិន​ឌីជីថល​ក្នុងស្រុក​អំពីរបៀប​ធ្វើ​ទីផ្សារ​​អំពី​​ខ្លួន​ឯង និង​ផលិត​ផល​របស់ពួកគេ ព្រម​​ទាំង​ធ្វើ​ឱ្យប្រសើរ​ឡើងនូវ​ប្រសិទ្ធផល​ក្នុងការ​បង្កើត​មាតិកា​អនឡាញ​ និង​របៀប​ធ្វើ​ឱ្យ​អាជីវកម្ម​អនឡាញ​របស់​ពួក​គេ​រីក​លូត​លាស់​ផងដែរ។

លោក​ស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយក​​យុទ្ធសាស្រ្តរបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) នឹង​និយា​យ​អំពី​ការ​ប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ​ចំពោះ​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដែលជាផ្នែក​មួយ​នៃ​ពិភាក្សា​ជា​​ក្រុម​អំពី​ប្រធាន​បទ​នេះ​នៅ​ពិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក។ ពិភាក្សាជា​ក្រុម​​នេះ​ដែល​ធ្វើឡើង​នៅថ្ងៃទី​៩ ខែ​ធ្នូ ស្ថិត​ក្រោម​​ប្រធាន​បទ​ ចក្ខុវិស័យ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កម្ពុជាចាប់​ពី​ឆ្នាំ​២០២១ទៅ​មុខ។ ការ​ពិភាក្សា​នឹង​​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃបរិយា​ប័ន្ន​ហិរញ្ញវត្ថុ​មក​លើ​កម្ពុជា។

លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងថា៖ «ក្នុងនាម​ជា​ក្រុមហ៊ុនមួយ​ដែល​ប្តេជ្ញាចិត្ត​ចំពោះការ​ជួយ​ប្រជាជន​សាមញ្ញ​ឱ្យចេះ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន យើង​មាន​កិត្តិយស​ដែលបានចូលរួម​ក្នុង​ពិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក​នេះ»។ លោកស្រី​បានបន្ថែមថា៖ «យើង​មាន​កិត្តិយសយ៉ាង​ពិសេស​ដែល​បាន​និយាយ​អំពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដែល​ជា​ប្រធាន​បទ​មួយ​ដែល​យើង​មាន​បទ​ពិសោធ​យ៉ាង​រឹង​មាំ​នៅ​ទីនេះ​ក្នុ​ងប្រទេសកម្ពុជា ព្រម​ទាំង​នៅទូទាំង​តំបន់​ផងដែរ»។

 កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  គឺ​ជា​កម្មវិធី (App) ដែល​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ និង​សេវា​ទូទាត់​ចំណាយ​​មិន​គិត​ថ្លៃ​ដល់​អតិថិជន​របស់ក្រុមហ៊ុន។ ក្រុមហ៊ុន​ក៏ផ្តល់​ជូនការ​លើកលែង​ការ​ទូទាត់​បណ្តោះ​អាសន្ន​លើ​សេវា​មួយ​ចំនួន​​ផងដែរ​ដូចជា​ការ​សង​កម្ចីទៅ​កាន់​ធនាគារ​ជាដើម។

ក្រៅ​ពី​ការ​ផ្ទេរ​ប្រាក់​មិនគិត​ថ្លៃ ក្រុមហ៊ុន​ក៏​លើក​កម្ពស់ការ​ទទួលខុស​ត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​តាម​រយៈ​ការ​​ផ្តល់​ជូនអ្នក​ប្រើ​ប្រាស់​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី នូវការ​ផ្តល់​ជូន​ដោយឥត​គិតថ្លៃ និង​កា​រ​ផ្តល់ជូន​ប្រាក់​​ត្រលប់ទៅវិញ។

ខណៈ​ដែល​គំនិតផ្តួច​ផ្តើម​បែប​នេះ​មានគោលបំណង​ធ្វើឡើង​ចំពោះ​អ្នកប្រើប្រាស់​ ក្រុមហ៊ុន ទ្រូម៉ាន់នី​ ក៏​ប្តេជ្ញាចិត្ត​ផងដែរចំពោះការជួយ​ដល់​​វិស័យ​អប់រំ​​ទាំង​មូល​តាមរយៈ​ការ​លើក​កម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ទាំង​អស់។ ក្រុមហ៊ុន​កំពុង​រៀបចំផែនការ​បង្កើត​ភាពជាដៃគូ​សំខាន់​ៗ​​ជាមួយ​ផ្លែត​ហ្វមរសូត្រ​អេឡិច​ត្រូនិច (E-learning platforms) ដើម្បី​ជួយ​ជំរុញ​ដល់​ ការ​ផ្លាស់ប្តូរ​ពី​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​អហ្វឡាញ​ទៅ​កាន់​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុអនឡាញ ដែល​ជាកន្លង​ប្រតិបត្តិ​ថ្មី​ដោយសារ​ការ​រាត​ត្បាត​ជំងឺកូវីដ-១៩ នា​ពេល​ថ្មីៗ​នេះ។

លោកស្រី ឃួន ហ្រ្វង់ដារា មាន​ប្រសាសន៍​បន្ត​ថា៖ “អនាគត​របស់​វិស័យ​ហិរញ្ញវត្ថុ​គឺអនឡាញ។ នោះគឺ​ជា​មូលហេតុ​ដែល​យើង​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ភាពជា​ដៃគូ​សំខាន់ៗ​ជាមួយ​ផ្លែតហ្វម​រៀនសូត្រ​​អេឡិច​ត្រូនិច ដែលអាច​ជួយអប់រំ​ដល់​យុវជន​កម្ពុជា​អំពី​របៀប​គ្រប់គ្រង​ប្រាក់​របស់​ពួកគេ​តាមអនឡាញ​ប្រកបដោយការ​ទទួល​ខុសត្រូវ»។

លោកស្រី​បាន​បន្ថែម​ថា៖ «បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​នៅទូទាំង​នៅទូទាំង​តំបន់ មាន​លក្ខណៈ​​សមស្របតាមតម្រូវ​ការ​​ ដើម្បី​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ប​ទ​ពិសោធល្អៗ។ គោលបំណង​របស់​យើង​គឺ​ដើម្បី​នាំ​យក​ប្រព័ន្ធ​ទំនើប​ទាំង​នេះ​មក​ទីនេះ ដើម្បី​ឱ្យ​ប្រជាជនកម្ពុជាទាំង​អស់​អាច​ទទួលបានអត្ថ​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​ទំនើប​បែប​នេះ»។

ក្នុងនាមជាក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ល្បី​ឈ្មោះ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ ទ្រូម៉ាន់នី មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ ភ្នាក់ងារ​ដែលកំពុង​បម្រើ​សេវា​ដល់​អ្នក​ប្រើប្រាស់​ជាង ៤០​លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម។ ក្រុមហ៊ុន​ក៏​ទទួល​បាន​ការ​គាំទ្រ​ផង​​ដែរ​​ពី​ក្រុមហ៊ុន Ant Financial ដែលគ្រប់គ្រង​ដោយក្រុមហ៊ុន Alibaba ដែល​​ផ្តល់​លទ្ធភាព​ទទួល​បាន​ផលិតផលបច្ចេក​វិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេក​វិទ្យា​ចុងក្រោយ​បំផុត។

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបច្ចុប្បន្ន​ផ្តល់​សេវា​ទូទាត់​​អនឡាញ និង​អហ្វឡាញ ដូចជា​ផ្ទេរ​ប្រាក់​​ក្នុងស្រុក ការ​ទូទាត់​ការចំណាយ ការ​បញ្ចូល​ទឹកប្រាក់​ក្នុងទូរស័ព្ទ ការ​សង​ប្រាក់​កម្ចី​ និង​សេវា​ប្រាក់​បៀវត្ស ត្រូវបាន​ប្រតិបត្តិការ​ដោយក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ Ant Financial ដែល​គ្រប់គ្រង​ដោយក្រុមហ៊ុន Alibaba។

ចាប់តាំង​ពី​បង្កើតប្រតិបត្តិការ​របស់​ក្រុមហ៊ុនក្នុងប្រទេស​កម្ពុជាក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​ក្នុងប្រទេស។ យោង​តាមក្រុមហ៊ុន ទ្រូម៉ាន់នី​បាន​ឱ្យដឹងថា មាន​បណ្តាញភ្នាក់ងារ​ជាង ១០.០០០ ភ្នាក់ងារ​ដែលកំពុង​​ផ្តល់​សេវាមិន​ពាក់​ព័ន្ធ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​​ដែល​​​គ្មានគណនី​ធនាគារ និងគ្មានលទ្ធភាព​​ទទួលបាន​សេវា​ហិរញ្ញវត្ថុស្របច្បាប់។

 

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕