ដើម្បីផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងបទពិសោធន៍ល្អបំផុតសម្រាប់អតិថិជន TrueMoney Wallet នឹងបញ្ឈប់ដំណើរការប្រើប្រាស់ចំពោះទូរស័ព្ទដែលលប្រើប្រព៍ន្ធប្រតិបត្តិការ Android 6.0 ហើយអ្នកប្រើប្រាស់ទាំងអស់ នឹងតម្រូវឱ្យប្រើប្រព័ន្ធ Android OS 7.0 ឬខ្ពស់ជាងនេះវិញ។

ប្រព័ន្ធប្រតិបត្តិការ Android 6.0 ត្រូវបានចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ 2015 ហើយគិតត្រឹមខែកញ្ញា ឆ្នាំ 2019 Google បានឈប់បង្កើតនូវប្រព័ន្ធសុវត្ថិភាពសម្រាប់ប្រព័ន្ធ Android 6.0 ទៀតដែរ ដូច្នេះ Google នឹងមិនធ្វើការរក្សាសុវត្ថិភាព ឬធ្វើបច្ចុប្បន្នភាពសុវត្ថិភាព នូវប្រព័ន្ធប្រតិបត្តិការ Android 6.0។ ដោយគិតដល់​​ សុវត្ថិភាព និងការប្រើប្រាស់របស់អតិថិជនជាចំបង ទ្រូម៉ាន់នី សូមស្នើសុំឲ្យអតិថិជនដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 6.0 ឬទាបជាងនេះ ឲ្យធ្វើការតំឡើងប្រព័ន្ទប្រតិបត្តិការទូរស័ព្ទទៅជាប្រព័ន្ធប្រតិបត្តិការ Android 7.0 ដែលអាចជួយរក្សាដល់សុវត្ថិភាពកាន់តែប្រសើរ។

 

តើអ្នកត្រូវចាត់វិធានការបែបណា?

វា​ពិតជាងាយស្រួល! អ្នកគ្រាន់តែដំឡើង ប្រព័ន្ធប្រតិបត្តិការ Android ទៅជា 7.0 ប្រសិនបើអាចធ្វើទៅបាន ឬទិញទូរស័ព្ទថ្មីដែលមានប្រព័ន្ធប្រតិបត្តិការ Android 7.0 ដំឡើងស្រាប់ ក្នុងករណីដែលទូរស័ព្ទរបស់អ្នកមិនអាចដំឡើងកំណែទៅ 7.0 OS បាននោះទេ។

ប្រសិនបើអ្នកមានចម្ងល់បន្ថែម សូមធ្វើការឆាតមកពួកយើងឥឡូវនេះតាមរយៈ Website/ Facebook Page ឬទូរស័ព្ទមកតាមលេខ 023 999 639។